រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រី​​អង្គរក្ស​​ម្នាក់​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍ជ្រោយ​ចង្វា​​​ចាប់​​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​​​​៧​យប់ថ្ងៃទី​​១២ មករា នៅ​ចំណុច​​ហា​ង​លក់​គ្រឿង​​ក្លែម​តាប្រុញ ​គល់ស្ពាន​ជ្រោយ​ចង្វា ​​ខាងកើត ​​សង្កាត់ជ្រោយចង្វា ​​​បន្ទាប់ពី​​​​ផឹក​ស៊ី​ស្រវឹង​​មានទំនាស់ពាក្យ​សម្តីជាមួយស្រីស្នេហ៍ ​ហើយ​ដក​កាំភ្លើង​​​​​ខ្លីម៉ាក CZ98 មួយដើមបាញ់​​​គំរាម​​​​​១​គ្រាប់​​ បណ្តាល​ឱ្យ​​ផ្អើល​​​ឆុរ​ពេញ​ហាង​ ប៉ុន្តែ​ពុំបង្ក​​​ឱ្យ​​មនុស្សរង​របួស​ឡើយ​។​

ជនដែលបង្ក​​​ការផ្ទុះអាវុធ​​​នេះ​​ឈ្មោះ​​​អ៊ុក ​​វណ្ណាត ​​ភេទប្រុស អាយុ​​​​៣៦​ឆ្នាំ ​​ជា​កងអង្គរក្ស​ មានទីលំនៅ​​​សង្កាត់​វាល​វង់ ​​​ខណ្ឌ​​៧​មករា ។ ​ តាម​ព័ត៌មាន​​​​ឱ្យដឹង​ថា ​​មុនពេលផ្ទុះអាវុធ​​​​​ មន្ត្រី​អង្គរក្ស​​​​​រូបនោះ​បាន​​ជិះម៉ូតូម៉ាក​​​​វីវ៉ា ពណ៌​​​​ខ្មៅ ​ពាក់​ស្លាកលេខ ​​​ខ.ម ​​មួយគ្រឿង ​​​ជាមួយស្រី​ស្នេហ៍​​​ និងមិត្តភក្តិ​​​ បាននាំគ្នា​​​​ទៅផឹកស៊ី​​នៅ​ភោជ​នីយដ្ឋាន​​​តាប្រុញ ​ស្ថិតនៅ​គល់ស្ពាន​ជ្រោយ​ចង្វា​ខាងកើត ក្នុងសង្កាត់​ជ្រោយចង្វា​។​ នៅ​ពេល​ផឹក​ស៊ី​​ស្រវឹង​​​ កង​អង្គរក្ស​​​​រូបនោះ​​មានទំនាស់​គ្នា​​ជា​មួយ​ស្រីស្នេហ៍ ​ហើយត្រូវ​​ស្រីស្នេហ៍​​​បញ្ឈឺ​​​ឱ្យ​​បាញ់ ក៏ដក​​កាំភ្លើង​​ខ្លី​បាញ់​ចំនួន​១គ្រាប់​គំរាម​​​តែ​ម្តង​។ ​

បន្ទាប់ពីផ្ទុះអាវុធ​​មិត្តភក្តិ​​​​ម្នាក់​បាន​ប្រតាយ​​តប់​យកកាំភ្លើង​​ខ្លី​​​ ហើយ​បាន​​នាំស្រីស្នេហ៍​​របស់​កង​​អង្គរក្ស​រូបនោះ​​​ទៅបាត់​។ ​​​ភ្លាមៗ សមត្ថកិច្ច​​ប៉ូលិស​​​​​ប៉ុស្តិ៍​​បានទៅ​អន្តរាគមន៍​​ចាប់ឃាត់​ខ្លួន​ជន​បង្ក​ការ​​​ផ្ទុះអាវុធ និង​​​ក្រោយ​​មក​​ហៅ​មិត្ត​ភក្តិ​​​​ឱ្យ​យក​កាំភ្លើង​​​​មក​វិញ ហើយត្រូវ​​​ប៉ូលិស​​​​ដក​ហូត​តែ​ម្តង​​​​ មានគ្រាប់​ចំនួន​១២គ្រាប់​។ ​​ជនបង្ក​​ផ្ទុះអាវុធ​​​ត្រូវ​​ប៉ូលិស​ប្រគល់​ទៅ​ឱ្យកង​រាជអាវុធ​ហត្ថ​​ខណ្ឌឫស្សីកែវ ​​បញ្ជូនទៅ​កាន់​បញ្ជា​ការ​​ដ្ឋានកង​រាជអាវុធ​​​​ហត្ថ ​​រាជធានីភ្នំពេញ ។ តាម​ព័ត៌មាន​​​ឱ្យដឹង​ថា ​នៅព្រឹកថ្ងៃទី​​​១៣ មករា ​កងរាជអាវុធ​​ហត្ថ​ក៏បាន​ចាប់​​​កោរ​សក់​​​មន្ត្រី​អង្គរក្ស​រូបនោះ​​រួចបញ្ជូនទៅ​ឱ្យ​អង្គភាព​​ធ្វើការ​អប់រំ​វិញ​ កុំ​ឱ្យពូកែ​បាញ់ទៀត ៕​

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]