ភ្នំពេញៈ  បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយនូវ អត្ថបទមួយមាន ចំនងជើងថា" ឆយី ព្រលែងដើមទ្រូង ម៉ាឈ្នះដៃ...ភ្លេចគិតពី ភ្នែកមហាជន" ដោយមាន ប្រភពព័ត៌មានជាច្រើន ធ្វើការរិះគន់មិនសំចៃមាត់ ទៅលើ កញ្ញា ឆយី ជាពិសេសអ្នកនិយម លេងហ្វេសប៊ុក ទៅលើការ ស្លៀកពាក់សិចស៊ី ក្រោយពីនាង រំលេចចេញ នូវសម្លៀកបំពាក់ បញ្ចេញសាច់ដើមទ្រូង ស្ទើរតែទាំងអស់នោះ ពេលចូលរួមក្នុង កម្មវិធីអាណាចក្រតារា។

ក្រោយមកត្រូវបាន តារាស្រីរូបនេះ ចេញមុខសុំទោស ចំពោះមហាជន ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook អមជាមួយនឹង ពាក្យពេចន៍ ទទួលស្គាល់កំហុសឆ្គង របស់ខ្លួនផងដែរ។ តារាសម្តែង និងជាស្រីស្រស់ ធ្មេញជំពើស កញ្ញា ឆយី បានបង្ហោះពាក្យពេចន៍ ក្នុងន័យសុំទោស ទៅដល់ទស្សនិកជន ជាសាធារណៈ ក្រោយពីនាង បានស្លៀកពាក់ បញ្ចេញភាពសិចស៊ី ហួសហេតុ ខណៈដែលនាង ទៅចូលរួមក្នុងកម្មវិធី "អាណាចក្រតារា" កាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះ នៅមជ្ឈមណ្ឌល កម្សាន្តកោះពេជ្រ ។

នៅក្នុងពាក្យសំដី ដែល ឆយី បង្ហោះនៅលើបណ្តាញ ទំនាក់ទំនង សង្គមរបស់នាង បានសរសេរជាភាសាខ្មែរថា " នាងខ្ញុំ ឆយី សូមធ្វើការសុំទោស ជាសាធារណៈ ចំពោះទង្វើខុសឆ្គង ទៅលើការស្លៀកពាក់ក្នុងកម្មវិធី “អាណាចក្រតារា” សូមពុកម៉ែបងប្អូនទទួលការសុំខមាទោស ពីនាងខ្ញុំ ដោយក្តីអនុគ្រោះ។ នាងខ្ញុំសូមធ្វើការបកស្រាយថា ការរិះគន់របស់បងប្អូន គឺជាដំបូន្មាន ដែលមិនអាចកាត់ថ្លៃ ក្នុងន័យស្ថាបនា ដែលឲ្យនាងខ្ញុំ យល់ពីរបត់សង្គម និង ការអភិរក្ស ដែលអាចនិយាយថា ខ្ញុំពិតជាបានលើសលួស ពិតប្រាកដមែន ធាតុពិតការស្លៀកពាក់ ជាប្រចាំរបស់នាងខ្ញុំ មិនមានភាពសិចស៊ី ដល់ថ្នាក់ហ្នឹងទេ..!" ។

ក្នុងអត្ថន័យនោះ ឆយី បានបន្តទៀតថា ទស្សនិកជនអាចពិនិត្យរូបថត ជាប្រចាំរបស់នាងបាន ដោយមានការភ្ញាក់រឭកនោះហើយ ដែលបានធ្វើឲ្យ នាងមកផ្ទះវិញ ទាំងមិនទាន់បានពាក់កណ្តាលកម្មវិធីផង។ ទោះបីជាឃើញ តារាដទៃទៀត មានការស្លៀកពាក់ បែបសិចស៊ី ដូចធម្មតាយ៉ាងណាក្តី។ សាជាថ្មីម្តងទៀត នាងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន អាចអនុគ្រោះឲ្យនាង មានឱកាសកែប្រែ ទៅតាមដំបូន្មាន របស់ពុកម៉ែបងប្អូន សូមអរគុណ និង សូមទទួល ការគោរពពីនាង ។

ជាមួយគ្នានោះដែរ តារាសម្តែងស្រីវ័យក្មេងរូបស្រស់ កញ្ញា ឆយី ក្រោយពីត្រូវគេរិះគន់ យ៉ាងចាស់ដៃនោះ គេសង្កេតឃើញនាង ហាក់មានការភ័យខ្លាច ត្រូវមហាជនស្តីបន្ទោស ពេលធ្វើការរិះគន់ទៅលើ នាងជាបន្តបន្ទាប់ រហូតធ្វើឲ្យនាងត្រូវអវត្តមាន ពីពិភពសិល្បៈ ដោយសារតែការ ស្លៀកពាក់សិចស៊ី ហួសហេតុ ភ្លេចខ្លួនរបស់នាងនេះឯង ៕









ដោយ៖ Looking TODAY

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]