គ្មានអ្វីដែលល្អញ៉ាំជាង ការ៉េមដ៏ត្រជាក់ នៅពេលដែលអាកាសធាតុក្ដៅបែបនេះនោះទេ មែនទេ? ថ្ងៃនេះប្រិយមិត្តនឹងបាន ជួបជាមួយនឹងរថយន្ដដ៏ធំ ដែលលក់ការ៉េទំហំយក្ស។

រថយន្ដដ៏ធំមួយមានកំពស់ ៣.៦៦ម៉ែត្រ បានរចនារូបរាងដ៏គួរឲ្យស្រលាញ់ និងជាទីចាប់អារម្មណ៍បំផុតសំរាប់កូនក្មេង គឺរថយន្ដលក់ ការ៉េម។ ការ៉េមរបស់បុរសជនជាតិអង់គ្លេសម្នាក់នេះ គឺជាការ៉េមដ៏ល្បីមួយ ដែលចែកចាយដោយមិនគិតលុយ។ រថយន្ដមួយនេះមានទម្ងន់ ៥.៥តោន ដែលត្រូវការរយៈពេល ៣សប្ដាហ៍ សំរាប់ក្រុមវិស្វកររចនាវាឡើងបាន។

ក្មេងៗនៅស្រុក Norfolk ភាគខាងកើតនៃប្រទេស អង់គ្លេស តាមឆ្នេរ Great Yarmouth បានទទួលនូវ ការ៉េមដ៏ឆ្ងាញ់ពិសារដំបូងបង្អស់ ដោយមិនគិតថ្លៃពីរថយន្ដ របស់បុរសវ័យក្មេងម្នាក់ ឈរលក់នៅក្នុងរថយន្ដ។ នៅលើរថយន្ដរបស់គាត់ បានបំពាក់នូវកង់ដ៏ធំ និងធុងសំលេង (Spearker) ធំៗចំនួន៤។ រថយន្ដលក់ការ៉េមនេះ នឹងចែកចាយការ៉េងដោយមិនគិតប្រាក់ចំនួន ៦,៥០០ដើម នៅ Venues រួមជាមួយនឹងឆ្នេរ Bournemouth ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការ៉េម និងរថយន្ដលក់ការ៉េមដ៏ធំមួយនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]