លោក Jerry Gretzinger បានចាប់ផ្តើម ក្នុងការគូរគំនូរផែនទី ពិភពលោកមួយ ចេញពីក្នុងគំនិតស្រមើលស្រមៃ របស់ខ្លួន ហើយចាប់តាំងពីថ្ងៃ ដំបូងនោះមក គាត់តែងតែបន្ថែមរូបភាព ទៅលើគំនូររបស់គាត់ ជាបន្តបន្ទាប់ រហូតមកទល់ សព្វថ្ងៃនេះ ដែលគិតទៅ មានរយៈពេល ៥០ឆ្នាំ មកហើយ។

បច្ចុប្បន្ន ស្នាដៃដ៏អស្ចារ្យនេះ មានចំនួន ២៦០០ បន្ទះក្រដាស រូបខុសៗពីគ្នា ដែលជា បណ្តុំរូបភាព និង មានទីតាំងភូមិសាស្រ្តតំបន់ជាច្រើន ដូចជាទន្លេ ព្រៃឈើ ទីវាល ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន ទីក្រុង ជាដើម ដែលទាំងអស់នេះ គាត់បានគូរឡើង ដោយប្រើតែដៃប៉ុណ្ណោះ ហើយមានក្រឡាផ្ទៃ ១៨៥ ម៉ែត្រ ការ៉េបួនជ្រុង ដោយក្នុងនោះដែរ ស្នាដៃនេះ នៅតែកំពុងពង្រីកទៅមុខ ជាលំដាប់ បន្តទៅទៀត។ ចង់ដឹងថា ស្នាដៃរបស់គាត់ អស្ចារ្យយ៉ាងណានោះ សូមប្រិយមិត្ត ទស្សនាកំសាន្ត នូវរូបភាព និង វីដេអូ ខាងក្រោម ទាំងអស់គ្នា៖







ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]