ជារឿងដែលគួរអោយហួស ចិត្តមួយ ដែលបានកើតឡើងនៅ ប្រទេសជប៉ុន ដោយសារតែម្ដាយ វ័យក្មេងម្នាក់ បានជក់លេង ការជជែកគ្នា នៅលើប្រព័ន្ធ អ៊ីនធើណេត ពេក ទើបមិនបាន រវល់នឹងកូនតូចខ្លួនឯង ដែលកំពុងតែ គ្រុនក្ដៅខ្លាំង។

ការធ្វេសប្រហែស បែបនេះ បានបណ្ដាលអោយកូនរបស់នាង ដែលមានអាយុទើបតែ ១៩ខែ បានបាត់បង់ជីវិត យ៉ាងសោកស្ដាយបំផុត ដោយសារតែកំដៅបានកើនឡើងខ្លាំង ហើយក៏បានឆក់យកជីវិតក្មេងតូចម្នាក់នេះទៅ។ 

ម្ដាយវ័យក្មេងឈ្មោះថា តាកាហាហាយ ដែលមានអាយុទើបតែ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយ ការធ្វេសប្រហែស ដែលបណ្ដាលអោយកូនតូច ខ្លួនឯងស្លាប់ ដោយសារតែ នាងជាប់ ជក់នឹងការ ជជែកលេង ក្នុងបណ្ដាញទំនាក់ទំនងសង្គម ទើបបណ្ដាលអោយមាន រឿងអាក្រក់បែបនេះកើតឡើង។

នេះជាមេរៀនមួយដែល អ្នកម្ដាយគ្រប់រូបគួរ យល់ដឹង និង ចៀសវាង។

 តើលោកអ្នកយល់យ៉ាងណាដែរ?

 

ដោយ ជាតា

 

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]