ជួបជាមួយស្រ្តីជនជាតិចិន ឈ្មោះ Liu Xiaoqing ដែលមានអាយុ ៦២ឆ្នាំ នៅក្នុងខែតុលាខាងមុខនេះ ប៉ុន្តែនៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់នារីៗវ័យក្មេងដទៃទៀតទេ។ នាងធ្លាប់ជាតារាសម្តែងស្រី ដ៏ល្បីល្បាញមួយរូបផងដែរ ក្នុងឆ្នាំ ១៩៨០ ហើយក្រោយមកក៏បានបោះបង់ អាជីពជាអ្នកសិល្បៈ និងបានប្រកបរបរជាអ្នកជំនួញវិញ។

យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា Liu Xiaoqing បានកើតនៅក្នុងស្រុក Fuling ទីក្រុង Chongqing ប្រទេសចិន។ នាងធ្លាប់បានថតខ្សែភាពយន្តជាច្រើន មុនពេលនាងឈានចូលវ័យ ៣០ឆ្នាំ ហើយបានទទួលពានរង្វាន់ជាច្រើនផងដែរ ជាពិសេសពានរង្វាន់ “Best Actress” តែម្តង។

ជាមួយគ្នានេះដែរ នាងក៏បានជាប់ឈ្មោះជា ស្រ្តីដែលមានសម្រស់ស្រស់ស្អាតជាងគេ ទី២ នៅលើពិភពលោក ក្នុងចំណោមស្រ្តីដែលស្រស់ស្អាត ចំនួន ៤០រូប ដែលលទ្ធផលនោះគឺទទួលបានពី ទូរទស្សន៏របស់ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ១៩៩០ តារាស្រី Liu Xiaoqing បានសម្រេចចិត្តចាកចេញ ពីវិស័យសិល្បៈ ហើយបានទៅធ្វើមុខជំនួញរបស់ខ្លួន ប៉ុន្តែរហូតដល់ពាក់កណ្តាលឆ្នាំ ២០០០ នាងបានវិលត្រលប់មកវិញ៕





តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតារាស្រីវ័យ ៦២ឆ្នាំ ដែលនៅតែមានសម្រស់ស្រស់ស្អាតរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]