កាលពីពេលថ្មីៗ កន្លងទៅនេះ មានស្រ្តីម្នាក់បានព្យាយាម លោតសម្លាប់ខ្លួន ពីអាគារដ៏ខ្ពស់ មួយកន្លែង ក្នុងទីក្រុង Tongren ខេត្តGuizhou ប្រទេសចិន តែត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ ជួយសង្គ្រោះ ទាន់ពេលវេលា។

ស្រ្តីម្នាក់ បានឡើងទៅដល់ជាន់ទី ៧ នៃអាគារស្នាក់នៅ ដ៏ខ្ពស់មួយ រួចផ្លោះចេញមកក្រៅ បង្អួច តោងបំពង់របាដែក និង ជាន់ពីលើ កង្ហាម៉ាស៊ីនត្រជាក់ បំរុងនឹងលោតពីលើនោះ ចុះមកក្រោម ដោយមិនព្រមស្តាប់ការពន្យល់ ពីអ្នកដែលនៅទីនោះឡើយ។ ទោះជាយ៉ាងណា ទីបំផុត ក្រុមជួយសង្គ្រោះ បានទៅដល់ ហើយអ្នកពន្លត់អគ្គីភ័យម្នាក់ បានចងខ្សែចង្កេះជាប់ រួចក៏ស្ទុះទៅហក់ចាប់ ស្រ្តីរូបនោះជាប់ ហើយបាននាំនាង ចូលមកកាន់ទីសុវត្ថិភាពវិញផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]