រាជធានីភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ បានជិះម៉ូតូឌុបប៉ងលោតសម្លាប់ ខ្លួនពីលើស្ពានជ្រោយចង្វា ដោយសារតួចចិត្តប្តីមានស្រីថ្មី តែត្រូវបានប៉ូលិសយាមស្ពាន ជួយឃាត់ទាត់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០ នាទីព្រឹក ថ្ងៃទី២១ សីហា ២០១៣ ។

ស្ត្រីគិតខ្លីត្រូវបានគេស្គាល់ឈ្មោះវែង ដាវី អាយុ២៧ឆ្នាំ ជាអ្នកលក់សាច់ជ្រូកបោះដុំ មានទីលំនៅផ្ទះជួលក្បែរសាលាបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានប្តីឈ្មោះចាន់ បុរី អាយុ២៨ឆ្នាំ ។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីមានផ្ទៃពោះជិតគ្រប់ខែជិះម៉ូតូឌុប មកឈប់នៅលើស្ពានជ្រោយចង្វា ឈរយំសស្រាក់ ភ្លាមនោះដោយមានការសង្ស័យប៉ូលិសយាមស្ពានក៏បានទៅសួរនាំ ស្រាប់តែនាងប្រាប់ថា មកលោតសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា ដោយសារខឹងប្តីមានស្រី ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]