រាជធានីភ្នំពេញ ៖ ផ្ទះលក់ទូរស័ព្ទយីហោ តុង ខេង ត្រូវបានភ្លើងឆាបឆេះគ្រឿង ក្នុងផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៥៦នាទីព្រឹកថ្ងៃទី២១ សីហា ២០១៣ នៅចំណុចផ្ទះលេខ៧៣ អឺសូន្យ ផ្លូវ១៨២ សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា ដោយសង្ស័យទុស្សេចរន្តអគ្គិសនី ។

ហេតុការណ៍អគ្គិភ័យនេះ មិនបង្កឱ្យឆេះរាលដាលធ្ងន់ធ្ងរនោះទេ គ្រាន់តែឆេះគ្រឿងក្នុង មានទូរស័ព្ទជាច្រើនគ្រឿង ហើយភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យ២គ្រឿងក៏បានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបាញ់អស់តែមួយគ្រឿងភ្លើងរលត់ទាំងស្រុង ៕

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]