កំពង់ឆ្នាំង ៖ យុវជនម្នាក់ បំណងសំលាប់ខ្លួនឯង ដោយយកផ្លែឡាម មកអារករហូតឈាម ហូរស្រោចខ្លួន ខណៈស្ត្រី ជាម្តាយមកទាន់ ចូលទៅចាប់ហើយត្រូវ យុវជនរូបនោះ កំរោលចូលចាប់ម្តាយ ខ្លួនឯងអារកទៀត ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកជិតខាង ជួយទាន់ពេលវេលា ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារបានឲ្យដឹងថា យុវជនដែលកំរោលចូលអារកខ្លួនឯងឈ្មោះ អៀង វណ្ណៈ អាយុ៣០ឆ្នាំ រីឯម្តាយឈ្មោះ ដួង មឿន អាយុ៦៣ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ យុវជន អៀង វណ្ណៈ កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ មានចរិកឬកពារប្លែកខុស ពីប្រក្រតីហាក់បីដូចជាមិន មានសតិល្អ ទើបបងប្អូននិងគ្រួសារសាច់ញាតិចាប់អារម្មណ៍ ហើយបាននាំគ្នា តាមឃ្លាំមើងរហូត លុះដល់ព្រឹកឡើងយុវជន អៀង វណ្ណៈ បានឡើងទៅលើផ្ទះរបស់ខ្លួន សំងំស្ងាត់ឈឹង ទើបស្រ្តីជាម្តាយមានការសង្ស័យ ក៍ឡើងទៅតាមស្រាប់ តែឃើញកូនរបស់ខ្លួនយកផ្លែឡាមមកអារកខ្លួនឯង រហូតមានឈាមហូរស្រោចខ្លួន គាត់ក៍បានស្ទុះទៅចាប់ ប៉ុន្តែត្រូវ យុវជន អៀង វណ្ណៈ ដែលជាកូនបានចាប់ម្តាយបម្រុង យកផ្លែឡាមនោះមកអារកថែមទៀត ប៉ុន្តែត្រូវបានក្រុមគ្រួសារ សាច់ញាតិ និងអ្នកជិតខាងនាំគ្នាផ្អើលឆោឡោរត់ទៅជួយទាន់ពេល ។

ក្រោយកើតហេតុយុវជន អៀង វណ្ណៈ និងស្ត្រីរងគ្រោះជាម្តាយត្រូវបានក្រុកគ្រួសារ និង សាច់ញាតិបញ្ជូនភ្លាមៗ មកកាន់មណ្ឌលសុខភាព ព្រៃខ្មែរ រួចបន្តបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]