រតនគិរី ៖ យ៉ាងហោចណាស់ អ្នកធ្វើដំណើរ តាមរថយន្ដសាំយ៉ុងមួយគ្រឿង ជិះជិត២០ នាក់ចេញពីក្រុងបានលុង ខេត្ដរតនគិរី ឆ្ពោះមក រាជធានីភ្នំពេញ បានជួប គ្រោះថ្នាក់ចរាចរ ក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្ដាលឱ្យរងរបួស ធ្ងន់ស្រាលទាំងអស់គ្នា ក្នុងនោះមានក្មេងពីរ នាក់ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបង្ក ឡើងក្រោយពីរថយន្ដរត់ឈ្នួលដឹកអ្នកដំណើរ ក្រុងបានលុងមក រាជធានី ភ្នំពេញ បានវាក់អឺ និងបុរស កំពុងជិះម៉ូតូស្របទិសគ្នានោះ ហើយបណ្ដាលឱ្យរេចង្កូតធ្លាក់ពីលើផ្លូវ បាន កើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុចគល់ស្ពានអូរគគីរ ភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្ដរតនគិរី និងបណ្ដាលឱ្យរថ យន្ដព្រមទាំងម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងទៀតថា មុនពេលកើតហេតុ រថយន្ដ សាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-0524 ដឹកអ្នកដំណើរ ចំនួន១៦ នាក់ ដោយ ចេញពីក្រុងបានលុង ឆ្ពោះទៅ រាជធានីភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុនោះ ក៏ វាក់អឺនិងបុរសម្នាក់ កំពុងបើកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A-9624 បត់ចូលក្រុមហ៊ុនរបស់វៀតណាម មួយ ពេលកំពុងធ្វើ ដំណើរ ស្របទិសគ្នា ហើយ ពេលនោះ អ្នកបើករថយន្ដក៏បានកាច់ចង្កូត ជ្រុលធ្លាក់ក្រឡាប់ពីលើផ្លូវ បណ្ដាលឱ្យអ្នក បើករថយន្ដនិងអ្នករួមដំណើរទាំង១៦នាក់ រងរបួសធ្ងន់ស្រាល ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានដែល ចុះទៅជួយអន្ដរាគមន៍ និងជួយដឹកជនរង គ្រោះទៅកាន់មន្ទីរ ពេទ្យ នោះ បានឱ្យដឹង ទៀតថា អ្នកបើករថយន្ដសាំយ៉ុង ឈ្មោះ ឈុនហេង អាយុ២៨ឆ្នាំ រស់នៅភូមិ៤ សង្កាត់ កាចាញ ក្រុងបានលុង រងរបួសធ្ងន់ ។ ដោយ ឡែកអ្នកបើកម៉ូតូម៉ាក C125 ដែលបត់ ចូលក្រុមហ៊ុន ជាកន្លែងធ្វើការរបស់ខ្លួនមិន បានមើលក្រោយឈ្មោះ ដុន ម៉ាប់ អាយុ ៣៥ឆ្នាំ ជនជាតិឡាវ រងរបួសធ្ងន់ ។

បើតាមសមត្ថកិច្ចអ្នកជិះនៅក្នុងរថយន្ដ ដែលរងរបួសធ្ងន់ស្រាល រួមមានទី១ ឈ្មោះ លឹម ទុន ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួស ធ្ងន់ ទី២ ឈ្មោះថូ ភេទប្រុស អាយុ ៤៤ឆ្នាំ រងរបួសធ្ងន់ ទី៣ ឈ្មោះជ័យ សន ភេទប្រុស អាយុ៣៤ឆ្នាំរងរបួសធ្ងន់ ទី៥ កុមារា ជឹង សុវណ្ណារាជ អាយុ៤ឆ្នាំរងរបួសស្រាល ទី៦ យុវជន សីហា អាយុ១៧ឆ្នាំ រងរបួសស្រាល ទី៧ ឈ្មោះហេង សុប្រាង ភេទស្រី ជនជាតិ វៀតណាម រងរបួស ស្រាល ទី៨ កុមារា ជែម ជនជាតិវៀតណាម អាយុ១ខួប រង របួសស្រាល ទី៩ ឈ្មោះគង់ សុខុម ភេទប្រុស  អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ និងជនរងគ្រោះ ផ្សេងទៀត ដែលរងរបួសស្រាល មិនទាន់ ស្គាល់អត្ដសញ្ញាណនៅឡើយទេ ។

ក្រោយកើតហេតុ រថយន្ដនិងម៉ូតូត្រូវ បាបសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំ ការដោះស្រាយបន្ដទៀត រីឯជនរងគ្រោះ ដែលជិះនៅក្នុងរថយន្ដ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]