បុរសម្នាក់ដែលគេប្រទះឃើញ រត់ជុំវិញបារ និងភោជនីយដ្ឋានជាច្រើន នៅកណ្ដាលទីក្រុងនោះ ត្រូវបានប៉ូលីសសង្ស័យថា គាត់បានលោតចូលទៅក្នុងរណ្ដៅ ១៥ម៉ែត្រ របស់អគារមួយសម្លាប់ខ្លួន។

កាលពីម្សិលមិញនេះ មន្ត្រីប៉ូលីស បានធ្វើការស៊ើបអង្កេត ក្រោយពីបានប្រទះឃើញសាកសពរបស់ បុរសម្នាក់នេះនៅបាតរណ្ដៅនៅអគារ One Smithfield Square ជិត Northern Quarter ទីក្រុង Manchester ប្រទេសអង់គ្លេស។ ប៉ូលីសបានជឿថា បុរសដែលរត់ស្រាត ដូចជាវង្វេងផ្លូវនោះ គឺជាបុរសដែលបានដេកស្លាប់នៅ Northern Quarter នេះ។ នៅពេលដែលគាត់កំពុងតែរត់ វេលាម៉ោង៨ និង៣០នាទីនោះ មានអ្នកដំណើរជាច្រើនបានឃើញ អាចធ្វើជាសាក្សីបាន ហើយមានស្ដ្រីម្នាក់បានឃើញបុរសម្នាក់នោះ រត់ចូលទៅក្នុងហាងបាយ ទៅដល់បន្ទប់ញ៉ាំបាយ ដែលមានមនុស្សជាច្រើន កំពុងតែបរិភោគអាហារ ហើយគាត់ហាក់ដូចជានៅក្នុងសភាពវង្វេងផ្លូវ។ ក្រោយមកគាត់ក៏បានរត់ ទៅផ្នែកខាងក្រោយនៃភោជនីយដ្ឋាន តែត្រូវបានបុគ្គលិកក្នុងហាង ដេញគាត់ចេញពីហាងបាត់ទៅ។

ប៉ូលីសជឿថា គាត់ក៏បានរត់ចូលក្នុងអាគារដែលជាកន្លែងកើតហេតុនោះ ហើយធ្លាក់ចូលទៅក្នុងរណ្ដៅ ដែលមានជម្រៅ ១៥ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់ទៅ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]