កាលពីពេលថ្មីៗនេះស្ដ្រីម្នាក់ ដែលមានឈ្មោះថា Asha Mandela បានជាប់ឈ្មោះជា អ្នកដែលមានសក់ក្រងវែងជាងគេ នៅលើពិភពលោកនេះ។

យ៉ាងណាមិញ តាមសារព័ត៌មានបរទេស បានឲ្យដឹងថាស្ដ្រីរូបនេះមានអាយុ ៥០ឆ្នាំ ជាអ្នករស់នៅ ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ នាងបានជាប់ឈ្មោះជា "the Black Rapunzel" ក្នុងកំណត់ត្រាហ្គីនេសវើល ដែលមានសក់កក្រងវែងជាងគេ ដែលនាងអាចរក្សាតំណែង តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ ចំពោះសក់ក្រងនេះ មានប្រវែងប្រហែលជា ១៩ហ្វីត ឬ ជិត ៦ម៉ែត្រ ដែលនាងបានរក្សាសក់នេះ តាំងពីអាយុ ២៥ឆ្នាំ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនាងតែងតែលាសក់ក្រងនោះ ម្ដងក្នុងមួយសប្ដាហ៍ និងប្រើប្រាស់សាប៊ូ ៦ដបដើម្បីកក់សក់ម្ដង ហើយប្រើប្រាស់រយៈពេល ២ថ្ងៃដើម្បីធ្វើឲ្យស្ងួត និងក្រងឡើងវិញ ដែលសក់នេះមានទំងន់ជាង ១១គីឡូក្រាម នៅពេលដែលសើម។  

តើប្រិយមិត្ដនឹងចំណាយពេលវេលា ធ្វើដូចជាស្ដ្រីរូបនេះឬទេ?សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]