ចឹងតើបានល្បីថា ជ័យ សុវ៉ាត ជាកូនកំព្រា តែរស់នៅ ក្នុងជីវភាពហ៊ីហារខ្លាំង (មានវីដេអូ)

//s9.kh1.co/4b/4b62e463e29d875b657187ad0c592c066a0d7302.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នរណាមិនឆ្ងល់ ល្បីថា តារាចម្រៀង ជ័យ សុវ៉ាត ជាកូនកំព្រា តែបែរជា ទម្លាយរូបភាពហូរហែ ហាក់រស់នៅក្នុងជីវភាពសែនធូរធាខ្លាំង

រាជធានីភ្នំពេញ ៖ ពិតណាស់  តារាចម្រៀងប្រុស ជ័យ សុវ៉ាត ជាតារាចម្រៀងម្នាក់ តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយលោក មានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទសម័យ ឬបទបុរាណនោះទេ ដែលថ្មីៗនេះ រូបលោក ក៏កាន់តែទាក់ទាញចំណាប់អារម្មណ៍ តាមរយៈការងារជា គ្រូពេទ្យស្ម័គ្រចិត្តព្យាបាលកូវីដទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មានដំណឹងល្បីថា រូបលោកជា ក្មេងកំព្រា​ ផ្ទុយទៅវិញ តាមរយៈការបង្ហោះចែកចាយរូបភាព ក្នុងបណ្តាញសង្គមវិញ គេឃើញរូបលោក ទំនងរស់នៅក្នុងជីវភាពធូធារ មានឡានទំនើបជិះ និងរស់នៅក្នុងផ្ទះវីឡា ធំស្កឹមស្កៃទៀតផង។

យ៉ាងណាមិញ ចម្ងល់នេះ បានត្រូវបកស្រាយ ដោយអ្នកម៉ាក់របស់ តារាប្រុសរូបនេះ ព្រោះថា តារាចម្រៀងរូបនេះ ជាកូនចិញ្ចឹមរបស់គ្រួសារគាត់ រីឯចំណែក ម្តាយឪពុកបង្កើតរូបលោក ស្លាប់ចោលអស់ទៅហើយ ដោយសារសម្លឹងឃើញ តារាចម្រៀងរូបនេះ គួរឲ្យទុកចិត្ត សុភាពរាបសា ចេះដឹងចាស់ទុំ និងមើលចិត្តថ្លើមជាង២ឆ្នាំរួចហើយនោះ ពួកគាត់ជាស្វាមីភរិយា ខណៈខ្សត់កូននោះ ក៏សម្រេចចិត្ត យករូបលោក មកចិញ្ចឹមបីបាច់ដូចជាបង្កើត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងប្រុស ជ័យ សុវ៉ាត
  តារាចម្រៀងប្រុស ជ័យ សុវ៉ាត
  តារាចម្រៀងប្រុស ជ័យ សុវ៉ាត
  តារាចម្រៀងប្រុស ជ័យ សុវ៉ាត
  តារាចម្រៀងប្រុស ជ័យ សុវ៉ាត និងអ្នកម៉ាក់
  តារាចម្រៀងប្រុស ជ័យ សុវ៉ាត និងអ្នកម៉ាក់
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ជ័យ សុវ៉ាត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T