ក្មេងស្រីជំទង់ម្នាក់ បានដេកលង់លក់ជារៀងរហូត ឬ ហៅថាមនុស្សរុក្ខជាតិ បន្ទាប់ពីនាងបានធ្វើការវះកាត់ ពង្រីកដើមទ្រូង។

Lida Perez អាយុ ១៨ឆ្នាំ រស់នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក បានសន្លប់បាត់បង់ស្មារតីរហូត តាំងពីការវះកាត់ពង្រីកដើមទ្រូង ជាច្រើនម៉ោងនោះមក។ លោកវេជ្ជបណ្ឌិតធ្លាប់ប្រាប់ ក្រុមគ្រួសាររបស់នាងថា នៅពេលដែលធ្វើការវះកាត់ បេះដូងរបស់នាងបានឈប់ដើរ ហើយពួកគាត់បានគិតថា នាងបានស្លាប់បាត់ទៅហើយ តែក្រោយមកបេះដូងរបស់នាង ក៏ចាប់ផ្ដើមដើរវិញ តែនាងនៅតែស្ថិតក្នុងសភាពសន្លប់ មិនដឹងខ្លួនដ៏ដែរ។

យោងតាមការស៊ើបអង្កេត គេបានដឹងថា នាងធ្លាប់បានធ្វើការវះកាត់ពង្រីកដើមទ្រូងម្ដងរួចមកហើយ តែការវះកាត់របស់នាង លើកមុនមានលក្ខណៈមិនស្របច្បាស់ ព្រោះវេជ្ជបណ្ឌិតដែលធ្វើការវះកាត់ ឲ្យនាងនោះគ្មាន ប័ណ្ណវិញ្ញាបនប័ត្រ ផ្នែកវះកាត់ កែសម្ផស្សនោះទេ។

ឪពុកម្ដាយរបស់នាង Mariela Perez និង Fernando Izquierdo ខ្លោចផ្សាយ៉ាងខ្លាំង នៅពេលដែលឃើញកូនស្រី របស់គាត់ក្លាយទៅជាបែបនេះ ពួកគាត់និយាយថា នាងគឺក្មេងស្រីដ៏ល្អម្នាក់ មានសុខភាពល្អ តែឥលូវនេះបែរជា ត្រូវមកដេកលើ គ្រែអស់មួយជីវិតទៅវិញ ពួកគាត់ពិតជាពិបាកចិត្តខ្លាំងណាស់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការវះកាត់ពង្រីកដើមទ្រូង? បើមិត្តនារីៗ ឬបុរសភេទទី៣ ចង់វះកាត់ពង្រីកដើមទ្រូង សូមស្វែងរកវេជ្ជបណ្ឌិតណាដែល មានបទពិសោធន៍ច្រើនឆ្នាំ និងមានវិញ្ញាបនប័ត្រត្រឹមត្រូវ ទើបអាចធានាថា មិនប៉ះពាល់ដល់ សុខភាពរបស់លោកអ្នក។ សូមទស្សនារូបភាពខាងក្រោម៖














កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]