កាន់តែស្វីត! យូរៗម្តង ចាន់ គង់កា បង្អួតភាពផ្អែមល្អែមជាមួយ គូស្នេហ៍ជនជាតិបរទេស

//s9.kh1.co/d4/d4faf162db6350793f2cf2cbfe8dacfab3df4c47.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

កាន់តែស្វីត! យូរៗម្តង តារាមូដែល កញ្ញា ចាន់ គង់កា បង្អួត ភាពផ្អែមល្អែមជាមួយសង្សារបរទេសខ្លួន មើលហើយចំហាយសុភមង្គល

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ចាន់ គង់កា សព្វថ្ងៃនេះ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងវិថីសិល្បៈ ដោយរូបនាង ត្រូវបានគេស្គាល់ច្បាស់ថា ជាតារាមូដែលនិងបង្ហាញម៉ូត ស្រស់ស្អាតម្នាក់ ដោយសព្វថ្ងៃនេះ រូបនាងមានការងារមមាញឹកខ្លាំង ស្ទើរដកខ្លួនមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើក្រឡេកទៅមើលពី ជីវិតឯកជនវិញ តារាស្រីរូបនេះ ក៏ធ្លាប់បាន បង្ហាញមុខគូស្នេហ៍ជា បុរសជនជាតិបរទេស ខ្ពស់ស្រឡះ ហើយថែមទាំង មានរូបសម្បត្តិស្រស់សង្ហាថែមទៀតផង ដោយក្នុងនោះ គេក៏ដឹងថា រូបលោកជា អ្នកជំនួញក្នុងទឹកដីកម្ពុជា ម្នាក់ផងដែរ។

យ៉ាងណាមិញ បើទោះបី គូស្នេហ៍មួយគូនេះ រវល់នឹងការងារអាជីព យ៉ាងណាក្តី តែថ្មីៗនេះ តារាស្រីដើមទ្រូងមូលខ្លង់រូបនេះ នៅតែឆ្លៀតពេល បង្ហាញភាពផ្អែមល្អែមរបស់ខ្លួន និងគូស្នេហ៍ លើតុអាហារពេលល្ងាច មើលទៅ ចំហាយសុភមង្គលជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ចាន់ គង់កា
តារាស្រី ចាន់ គង់កា
តារាស្រី ចាន់ គង់កា និងគូស្នេហ៍
តារាស្រី ចាន់ គង់កា និងគូស្នេហ៍
តារាស្រី ចាន់ គង់កា និងគូស្នេហ៍
តារាស្រី ចាន់ គង់កា និងគូស្នេហ៍
រូបភាព
រូបភាព
រូបភាព
រូបភាព
គង់កា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T