គ្រូពេទ្យបានយកចេញនូវ សមធ្វើពីដែកមួយ ដែលមានប្រវែង ១០សង់ទីម៉ែត្រ ពីប្រដាប់ភេទរបស់បុរសម្នាក់ បន្ទាប់ពីគាត់ប្រើប្រាស់វា សំរាប់សំរេចតណ្ហាខុសបច្ចេកទេស។

បុរសម្នាក់នោះមានអាយុ ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ បន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Canberra ដោយមានឈាមជាច្រើន ចេញពីប្រដាប់ភេទរបស់គាត់។ គាត់បានសារភាពប្រាប់គ្រូពេទ្យថា គាត់បានយកសមមួយដាក់ចូលទៅក្នុង បំពង់ប្រដាប់ភេទរបស់គាត់ ដើម្បីសំរេចតណ្ហារបស់គាត់ តែគួរឲ្យអភ័ព្ធ វាបែរជាខុសបច្ចេកទេស ធ្វើឲ្យសមនោះជាប់នៅក្នុងបំពង់ បង្ហូរនោមរបស់គាត់ ធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង។

លោកវេជ្ជបណ្ឌិតបានប្រើពេលអស់ ១២ម៉ោង ក្នុងការប្រើថ្នាំជួយសង្គ្រោះដល់បុរសដ៏កម្សត់នេះ។ សមមួយនោះបាននៅជាប់ក្នុង ប្រដាប់ភេទរបស់បុរសរងគ្រោះ តែដំបូងពេលមើលពីក្រៅ គ្រូពេទ្យមើលមិនដឹងថាសមនៅក្នុងប្រដាប់ភេទនោះទេ រហូតធ្វើការថត x-ray ទើបដឹងពីទីតាំងនៃសមនោះ ហើយខំប្រឹងរកវិធីសាស្ដ្រដើម្បីយកវាចេញ សំណាងល្អការសង្គ្រោះបានជោគជ័យ បុរសរងគ្រោះ ត្រូវបានបញ្ជូនទៅផ្ទះវិញ ហើយប្រដាប់ភេទរបស់គាត់ នៅតែអាចប្រើប្រាស់បាន។

យោងតាមការវិភាគរបស់លោកវេជ្ជបណ្ឌិត ទៅលើបញ្ហាខាងលើ ប្រដាប់ភេទបុរស គឺជាសារីរាង្គមួយដែលនៅក្រៅរាងកាយ វាពិតជាពិបាកណាស់ក្នុងការ ដាក់បញ្ចូលរបស់ទៅកាន់ទ្វាតូចរបស់បុរស ប៉ុន្តែវាអាចទៅរួច បើដាក់តាមផ្លូវផ្សេងនៃរាងកាយ។ យោងតាមរបាយការណ៍ ដែលធ្លាប់បានជួបប្រទះ ក្នុងចំណោមបុរស ២០នាក់ ដែលមានអាយុចាប់ពី ៩ឆ្នាំឡើង មានមធ្យោមភាគ នៃការយករបស់ដាក់បញ្ចូលទៅក្នុងទ្វាតូចមាន ១.៧ដង ច្រើនជាងស្ដ្រី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]