យូរៗប៉ះគ្នាលេីឆាកម្ដង​ សួន​ ពិសិដ្ឋ​ ទម្លាយចរិតពិត ហ្សូណូ​ នៅក្រៅឆាកថា...

//s9.kh1.co/b6/b6dc33a37f354ea788897f6e3d73c41f7268bbd7.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

បន្ទាប់ពីបានរួមការងារជាមួយតារាចម្រៀងលោក ហ្សូណូ ថ្មីៗនេះលោក សួន ពិសិដ្ឋ បានទម្លាយពីទំនាក់ទំនង និងចរិតពិតខ្លះៗនៅពីក្រោយឆាករបស់លោក ហ្សូណូ ថាជាមនុស្សដែលល្អទាំងក្រៅឆាក និងនៅលើឆាក។

ភ្នំពេញ៖ អាចនិយាយបានថា លោក សួន ពិសិដ្ឋ គឺជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងដ៏ល្បីមួយរូប ដែលបានប្រឡូកក្នុងសិល្បៈមកជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមក តារាប្រុសរូបនេះ ក៏មានស្នាដៃនិពន្ធ និងបានសហការជាមួយតារាល្បីៗជាច្រើនផងដែរនៅក្នុងផលិតកម្មរស្មីហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ

ជាក់ស្ដែង ថ្មីៗនេះលោក សួន ពិសិដ្ឋ បន្ទាប់ពីបានរួមការងារជាមួយតារាចម្រៀងលោក ហ្សូណូ ស្រាប់តែតារាប្រុសរូបនេះ បានទម្លាយពីទំនាក់ទំនង និងចរិតពិតខ្លះៗនៅពីក្រោយឆាករបស់លោក ហ្សូណូ ឡើងវែងអន្លាយហ្វេនៗអានឡើងជក់ចិត្ត។ ដោយក្នុងនោះលោកបាននិយាយថា៖

មើលអ្នក Makeup Hairstyles & Fashion គេផង! ហេតុតែខ្លាចបងប្រុសមិនស្អាត Behind the scenes ជួយបងគ្រប់យ៉ាងគ្រប់ពេលសូម្បីតែ Fashion តុបតែងខ្លួនផាត់មុខធ្វើសក់។ល។ អ្នកណាជាហ្វេនគាត់ជ្រើសរើសគាត់ជាបុគ្គលគំរូគឺមិនខុសនោះទេ គឺល្អទាំងខាងក្រៅនៃការមើលឃើញ និងល្អទាំងខាងក្នុងនៃចិត្តគំនិត! អរគុណនូវទឹកចិត្តដ៏ល្អនិងការជួយជ្រោមជ្រែងបងគ្រប់យ៉ាងប្អូនប្រុសសម្លាញ់! Zono Hangmeas Zono ហ្សូណូ

សួន ពិសិដ្ឋ

យ៉ាងណាមិញ សម្រាប់ពាក្យពេចន៍សរសើរដ៏មានន័យរបស់តារាប្រុសខាងលើ នៅពេលអ្នកនិយមលេងបណ្ដាយសង្គម ក៏ដូចជាហ្វេនៗឃើញនិងអានរួចហើយ ពួកគេពិតជាពេញចិត្ត និងសរសើរពីអត្តចរិត និងទំនាក់ទំនងដ៏ល្អរបស់អ្នកទាំងពីរស្ទើរគ្រប់គ្នា៕

សួន ពិសិដ្ឋ
សួន ពិសិដ្ឋ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
សួន ពិសិដ្ឋ និង ហ្សូណូ
ការបង្ហោះ សួន ពិសិដ្ឋ 
ការបង្ហោះ សួន ពិសិដ្ឋ 
ហ្សូណូសួន ពិសិដ្ឋ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T