ភ្ញាក់ផ្អើល! ក្រុមបុរាណវិទូ ​ធ្វើកំណាយ​រកឃើញសមុច្ច័យជាច្រើន​ មានអាយុកាលយ៉ាងចំណាស់

//s9.kh1.co/5c/5c1c6af0ae185713bd316891418e9bdfbe50f561.jpg
សង្គម

 ១៣-វិច្ឆិកា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

ការចុះធ្វើកំណាយស្រាវជ្រាវស្ថានីយប្រវតិ្តសាស្រ្តនេះ ​ចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១ គឺជាការស្រាវជ្រាវប្រវតិ្តសាស្រ្ត

​ពោធិ៍សាត់៖ មន្រី្តជំនាញ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកការធ្វើកំណាយស្រាវជ្រាវ ​ទីតាំងស្ថានីយអ្នកតាធំ ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយក្នុងនោះបានរកឃើញស្លាកស្នាមផ្នូរដែលជាទួលកប់សពមុនសម័យមុនអង្គរ និងរកឃើញលំពែងមុខម្ជុល និងលំពែងមុខដឹង ជាសម័យមុនអង្គរ ដែលឋិតក្នុងសតវត្សរ៍ទី៣ ចន្លោះសតវត្សរ៍ទី៦ នៃគ្រឹះសករាជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងមន្រី្តជំនាញ ក្រុម​មន្ត្រីជំនាញក៏បានសិក្សាស្រាវជ្រាវតំបន់នៅជួរភ្នំក្រវាញ់នេះ ថាតើវាមានទំនាក់ទំនងទៅនឹងដីសណ្តរទន្លេមេគង្គ ឬមួយក៏អត់។ ព្រោះថាស្ថានីយមួយនេះ គឺឋិតនៅតាមដងទន្លេសាប ដែលមានចំណាយពីដងទន្លេសាប តែ១៤ ទៅ១៦គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលឡើងមកនៅក្នុងស្រុកក្រគរនេះតែម្តង។ ​

ការចុះធ្វើកំណាយស្រាវជ្រាវស្ថានីយប្រវតិ្តសាស្រ្តនេះ ​ចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១ គឺជាការស្រាវជ្រាវប្រវតិ្តសាស្រ្ត ដែលមន្រី្តជំនាញបានវាយតម្លៃថាជាទីតាំងមួយ ដែលស្ថិតក្នុងសម័យមុនអង្គរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ BTV

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T