ក្រុម​ហ៊ុន​សន្តិ​សុខ​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​​ ពេល​ថ្មីៗ​នេះ​បាន​ហ្វឹក​ហាត់​ដល់​បុគ្គលិក​ស្រី​របស់​ខ្លួនក្នុង​រយៈ​ពេល​២​សប្តាហ៍​នៅក្រុងសាន់​យ៉ា ភាគ​ខាង​ត្បូង​ខេត្ត​ហៃ​ណាន ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ tebao.net ចេញ​ផ្សាយ​ថ្ងៃ​ទី​១២ ខែ​មករា កន្លង​មក ។


ក្រុម​ហ៊ុន​ Tianjiao Special Guard/Security Consultant Ltd.Co នឹង​ហ្វឹក​ហ្វឺន​ពួក​គេ​ក្នុង​រយៈ​ពេលពី​​៨​ខែ​ទៅ១០​ខែ ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ពិត​ប្រាកដ​យក​ទៅ​បម្រើ​អតិថិ​ជន​របស់​ខ្លួន ។ ប្រភព​បន្ត​ថា សន្តិ​សុខ​ស្រី​ស្រស់​ទាំង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ហើយ​ពួក​គេ​បាន​ចូល​ហ្វឹក​ហាត់​ឆ្លង​កាត់​​ឧបសគ្គ​ជា​ច្រើន​ ​ដើម្បីក្លាយ​ជា​អ្នក​ការ​ពារ​សន្តិ​សុខ​អាជីព ។​

ជា​មួយ​នឹង​ទិស​ដៅ​បង្កើត​ក្រុម​សន្តិ​សុខ​ស្រី​ស្រស់ “Super Beauty Bodyguard” ក្រុម​ហ៊ុន​បាន​និយាយ​ថា ពួក​គេ​នឹង​បញ្ចូន​សិក្ខាកាម​នារី​ដែល​បាន​ហ្វឹក​ហាត់​ដល់​កម្រិត​កំពូល​ៗ​ចំនួន​៣​រូប​ទៅ​កាន់​​បណ្ឌិត​សភា​សន្តិ​សុខ​អន្តរ​ជាតិ​របស់​ប្រទេសអ៊ី​ស្រាអែល​ ដើម្បី​ហ្វឹក​ហាត់​បន្ថែម​​ ទៀត ។ យោង​តាម​កាសែត និង​គេ​ហ​ទំព័រ​ដេលី​ម៉ែល​របស់​អង់​គ្លេស​បាន​ឱ្យ​ដឹង​ថា សិក្ខា​កាមនារី​មួយ​ចំនួន​នឹង​បង្កើន​នូវ​ជំនាញ​របស់​ពួក​គេ​ក្នុង​ការ​ហ្វឹក​ហាត់​វគ្គ​ឈ្លបយក​​ការណ៍​, វគ្គ​ប្រឆាំង​​អំពើ​ភេរ​វ​កម្ម,​ ការ​ធ្វើ​សឹ​ក​សង្គ្រាម​, ជា​ពិធីការក្នុង​អាជីវ​កម្ម​ជា​ដើម ។

កាសែត​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​សន្តិ​សុខ​នេះ​ទៅ ពួក​នាង​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ក្នុង​អាជីព​ជា​អ្នក​ការ​ពារ​សន្តិ​សុខ ប្រសិន​បើ​ក្រុម​អ្នក​ជំនួញ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជ្រើស​រើស​ពួក​នាង​ធ្វើ​ជា​អង្គ​រក្ស​ការ​ពារ​សុវត្ថិ​ភាពពួ​ក​គេ ព្រោះ​ថា សន្តិ​សុខ​ស្រី​បច្ចុប្បន្ន​កំពុង​តែ​មាន​តម្រូវ​ការ​យ៉ាង​ពិសេស ដោយ​ហេតុ​ថា ពួក​នាង​ពិបាក​ក្នុង​ការ​ចំណាំ​ជាង​សន្តិ​សុខ​បុរស ។ ជាង​នេះ​ទៅ​ទៀត ពួក​នាង​អាច​តែង​ខ្លួនបាន​នូវ​មុខ​តំណែង​ដូច​ជា​ លេខា​ , ជា​មេដោះ ឬ​ជា​គិលានុបដ្ឋ​យិកា​ក៏​បាន ៕

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]