ឃើញតែធ្វើឲ្យគេសើចសប្បាយ ដល់មកដឹងប្រវត្តិ ដួង​ សុខគា បានដឹងកម្សត់ប៉ុណ្ណា (មានវីដេអូ)

//s9.kh1.co/38/38fdc2b128ef12d179b364f1295fea315275d70f.jpg
តារា & កម្សាន្ដ

 ១០-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

មិនធ្លាប់ដឹង នៅពីក្រោយភាពជោគជ័យលើវិថីសិល្បៈ របស់ លោក ដួង សុខគា ជាការខិតខំតស៊ូដល់ថ្នាក់នេះ។

ភ្នំពេញ៖ ជាការពិតណាស់ តារាសិល្បៈ ពហុជំនាញជើងចាស់ លោក ដួង សុខគា ត្រូវបានទស្សនិកជនជាច្រើន មានការកោតសរសើរ និងស្ញប់ស្ញែង ចំពោះសមត្ថភាពសិល្បៈរបស់លោក ដែលមានទេពកោសល្យ ក្នុងការច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាបឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួត ឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ នៅពីក្រោយភាពជោគជ័យ និងធ្វើឲ្យមហាជនអ្នកគាំទ្រ មានសំណើចសើចក្អាកក្អាយជាមួយលោកមកទល់សព្វថ្ងៃ លោក ដួង សុខគា ក៏មានប្រវត្តិតស៊ូដ៏ជូចត់ជាច្រើនទម្រាំមកដល់ពេលនេះ។ ក្នុងនោះ លោកបានឆ្លងកាត់ការព្យាយាមដែលជាអ្នកតាមខេត្ត ដើម្បីបានមកសិក្សានៅរាជធានីភ្នំពេញ គឺលោកធ្វើដំណើរដោយជិះកង់ តាំងពីខេត្តតាកែវដើម្បីមកភ្នំពេញ ថែមទាំង ជាអ្នករត់ម៉ូតូឌុប ដើម្បីបានលុយយកទៅរៀនផ្ទាល់ខ្លួនទៀតផង។

ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន តារាពហុជំនាញជើងចាស់ លោក ដួង សុខគា ក៏នៅតែបន្តការងារលើវិស័យសិល្បៈនេះជាធម្មតា ខណៈដែលមានក្រុមសិល្បៈក្មេងៗជំនាន់ក្រោយចូលមកជាហូរហែរ។ ក្នុងនោះ ថ្វីបើមានរលកក្រោយច្រើនយ៉ាងណាក្តី ក៏ប្រិយភាពរៀមច្បងរូបនេះមិនបានធ្លាក់ចុះនោះទេ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
ដួង សុខគា
Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T