ជីវិតអភ័ព្វម្ល៉េះ! តារា៣ដួងនេះ ធ្លាប់ធ្លាក់ខ្លួនឈឺរហូតស្គមខ្លួន មើលលែងចង់ស្គាល់

//s9.kh1.co/e3/e39fc5008a0a8b9dc85fe11079755150b8cca845.png
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

គួរឲ្យអាណិតណាស់ តារាប្រុស៣ដួងនេះ មានប្រវត្តិធ្លាក់ខ្លួនឈឺរហូតស្គមខ្លួន

តារាកម្សាន្ត៖ បោះជំហានចូលប្រឡូកអាជីពជាអ្នកសិល្ប:ដូចគ្នា តារាប្រុស៣ខ្មែរបីដួង គឺលោក អៀង ចេឡា នាយតាក់សុី និងតារាសម្តែង ព្រមទាំងជាចម្រៀងលោក យូឌីស្កូ សុទ្ធសឹងតែមានប្រវត្តិធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ រហូតបាត់បង់សម្រស់ ស្រកគីឡូ ស្គមខ្លួន និងផ្លាស់ប្តូររូបរាងទាំងស្រុង ដែលជាហេតុធ្វើឲ្យប្រិយមិត្ត ជាពិសេសអ្នកនិយមគាំទ្រ លាន់មាត់អាណិតស្ទើរតែគ្រប់ៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក អៀង ចេឡា តារាកំប្លែង និងជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូប បានទម្លាយមូលហេតុនៅពីក្រោយការស្គមស្គាំងរបស់លោក ដែលបណ្តាលមកពីជំងឺទឺកដក់ក្នុងសួត ដែលជាហេតុធ្វើឲ្យសុខភាពរបស់លោកចុះទ្រុឌទ្រោម និងមិនសូវបរិភោគបាន។

ចំណែកឯ នាយតាក់សុី ឯណេះវិញ ក៏ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺផងដែរ ដោយតារាប្រុសរូបនេះធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែម រហូតធ្វើឲ្យសុខភាពចុះខ្សោយ និងស្រកទម្ងន់ជាខ្លាំង។

យ៉ាងណាមិញ ងាកក្រលេកមកមើល តារាចម្រៀងនិងជាតារាសម្តែង លោកយូឌីស្កូ ក៏ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺរហូតដល់ស្គមខ្លួនដូចតារាទាំង២ដួងខាងលើនេះដែរ ដោយលោកធ្លាប់កើតជំងឺខូចក្រលៀន រហូតតម្រូវឲ្យលោកត្រូវទៅប្តូរក្រលៀនថ្មីនៅប្រទេសឥណ្ឌា និងបានធ្វើឲ្យសុខភាពរបស់លោកចុះទន់ខ្សោយ ដែលជាហេតុធ្វើឲ្យរូបរាងកាយតារាប្រុសរូបនេះស្គមស្គាំងខ្លាំង និងបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលជាអ្នកនិយមគាំទ្រលោកផ្ទាល់តែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

១/. លោក អៀង ចេឡា

លោក អៀង ចេឡា
លោក អៀង ចេឡា

២/. នាយតាក់សុី

នាយតាក់សុី
នាយតាក់សុី

៣/. លោក យូឌីស្កូ

លោក យូឌីស្កូ
លោក យូឌីស្កូ
យូ ឌីស្កូអៀង​ ចេនឡានាយតាក់ស៊ី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T