ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានា ក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

អ្នកវិទ្យាសាស្រ្តអង់គ្លេស និង ជប៉ុន ទទួលស្គាល់ថា ក្មេងស្រីរូបនេះ ទទួលបានភ្នែក មានសមត្ថភាពអស្ចារ្យបំផុត ដោយអាចមើលធ្លុះ - នាងមានឈ្មោះ Natasha Demkina ជនជាតិរុស្ស៊ី អាយុ 17 ឆ្នាំ មកពីទីក្រុង Saransk ប្រទេសរុស្ស៊ី ត្រូវបានគេស្គាល់ថា ជាមនុស្ស មានភ្នែក X-ray ដែលអាចមើលធ្លុះ និង ធ្វើរោគវិនិច្ឆ័យ។

នាងត្រូវបានអញ្ជើញពីអ្នកវិទ្យាសាស្រ្តជាច្រើន ដើម្បីពិសោធន៍ ពីសមត្ថភាពរបស់នាង ហើយជាលទ្ធផល នាងពិតជាមាន ភ្នែកដ៏ពិសេសនេះមែន ប៉ុន្តែ ការធ្វើរោគវិនិច្ឆ័យ មិនទាន់អាច ទទួលយកបាននោះទេ ព្រោះតាមការពិសោធន៍ គឺអ្នកជម្ងឺ 7នាក់ នាងអាចមើលដឹង បានតែ 4នាក់ប៉ុណ្ណោះ ។


រថភ្លើងក្រោមដី នៅក្នុងទីក្រុង ប៉េកាំង បានកំពុងនឹងអនុញ្ញាត អោយអ្នកធ្វើដំណើរ ប្រើប្រាស់សំបកកំប៉ុងជ័រ យកមកធ្វើជា មធ្យោបាយ សំរាប់បង់ថ្លៃធ្វើដំណើរ ជំនួសអោយប្រាក់ ក្នុងគោល បំណង លើកទឹកចិត្ត សកម្មភាពចោលសំរាមអោយបានត្រឹមត្រូវ ព្រោះសារធាតុផ្លាស្ទីក ពីសំបកកំប៉ុងជ័រ ទាំងនោះ អាចយកមក ផលិតសំរាប់ប្រើប្រាស់ សារឡើងវិញបាន ។


Trinidad Scorpion Morugu Blend ជាឈ្មោះរបស់ម្ទេសមួយប្រភេទ ឈរនៅលំដាប់កំពូល ដែលហឹរជាងគេបំផុត នៅលើពិភពលោក ព្រោះតាមការវាស់កំដៅហឹររបស់ម្ទេស វាបានឡើងដល់ ចំនួន 2,009,231 SHU ឯណោះ។


សណ្ឋាគារ Burj Al Arab ក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ផ្តល់ជូននូវ iPad ធ្វើអំពីមាស សំរាប់ភ្ញៀវរបស់ខ្លួនប្រើប្រាស់។


ក្រុមហ៊ុន IBM បានឲ្យដឹងថា កុំព្យូទ័រ នឹងអាចមើលឃើញ ស្គាល់រសជាតិ ដឹងក្លិន អាចប៉ះ និង លឺ សម្លេងវត្ថុ កាន់តែប្រសើរ នៅពេលអនាគត ..

ជារៀងរាល់ឆ្នាំ IBM តែងតែជ្រើសរើស បច្ចេកវិទ្យាថ្មីៗ ចំនួន 5 ដោយមានការជឿជាក់ថា នឹងអាចផ្លាស់ប្តូរពិភពលោក កាន់តែទំនើប ក្នុងរយៈពេល 5ឆ្នាំ ខាងមុខទៀត .. IBM ហៅវាថា " Five in Five " និងកំពុងពិចារណា លើការស្រាវជ្រាវដោយផ្ទាល់ លើបច្ចេកវិទ្យានេះ។ តើប្រិយមិត្តយល់ថា អាចទៅរូចទេ?



រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]