ខេត្តស្វាយរៀង ៖ កុមារីម្នាក់អាយុ១៣ឆ្នាំ ព្រោះតែតូចចិត្តមានជំងឺប្រចាំកាយ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន នៅធ្នឹមផ្ទះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ ស្ថិតក្នុងភូមិព្រៃពោធិ៍ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពពីឪពុកម្តាយបានឱ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះសឿន ឌឿន អាយុ១៣ឆ្នាំ ជាសិស្ស មានជំងឺប្រចាំកាយជាយូរមកហើយ ។ នៅមុនពេលកើតហេតុ ពួកគាត់បានប្រើឱ្យកូនស្រីទៅស្ទូងជាមួយគាត់ ស្ទូងបានពាក់កណ្តាលក៏ប្រាប់ថា អត់ស្រួលខ្លួនទេ សុំទៅផ្ទះមុន គាត់ក៏យល់ព្រម ។ ស្រាប់តែពួកគាត់ត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញកូនស្រីគាត់ចង.កសម្លាប់ខ្លួនតែម្តង ។

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]