ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រី៧នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីយោធា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្ត សហការជាមួយប៉េអឹមក្រុង ចុះឃាត់ខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ប្រតិបត្តិការចុះបង្ក្រាបក្រុមចែកចាយគ្រឿង ញៀននេះធ្វើឡើងមួយថ្ងៃពេញគឺថ្ងៃទី១៧ សីហា ២០១៣ ដឹកនាំដោយលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយដកហូតបានវត្ថុតាងមានកាំភ្លើងធុនM16 មួយដើម កាំភ្លើងខ្លីម៉ាកឡុកមួយដើម រថយន្ត២គ្រឿង មួយគ្រឿងម៉ាកកាមរីគូទហើម ពណ៌ស្ករ ចង្កូតស្តាំ ពាក់ស្លាកលេខសៀមរាប 2A-4320 និងមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខខេមរភូមិន្ទ 2.6962 ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២ ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ថាច់ បូរិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីយោធា និងជាមេខ្លោង មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ៕

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]