ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ MEO ក្នុងល្បឿនលឿន ជុ្រលបុកចំពាក់កណ្តាលខ្លួន រថយន្តឡិចស៊ីស RX300 ១គ្រឿង ដែលកំពុងបើកបរឆ្លងកាត់ ពីមុនពេញទំហឹង បណ្តាលឲ្យម៉ូតូ និងរថយន្តរងការខូចខាត។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ២៣និង១០នាទី យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៣ ស្ថិតចំណុច ផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារបុរសម្នាក់ វ័យជាង ២០ឆ្នាំ ទំនងជាស្រវឹងស្រា បានជិះម៉ូតូ ១គ្រឿង ម៉ាក MEO  ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-7295 ធ្វើដំណើរតាម បណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះយ៉ាងលឿន ខណៈដែលជិះដល់ចំណុចផ្លូវកែងលេខ ៥១ មិនបន្ថយល្បឿន ក៏បណ្តាលឲ្យជ្រុលបុកចំ ពាក់កណ្តាលខ្លួនរថយន្តឡិចស៊ីស RX300  ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X- 4224 ដែលកំពុងបើកតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ឆ្លងកាត់មុខម៉ូតូ MEO  បណ្តាលឲ្យម៉ូតូ និងរថយន្ត រងការខូចខាតយ៉ាងដំណំផងដែរ ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ ត្រូវរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ មកដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ ហើយហេតុការណ៍នេះ បណ្តាលឲ្យទ្រព្យសម្បត្តិ របស់ភាគីទាំង ២ ត្រូវរងការ ខូចខាត។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយនឹង នគរបាលចរាចរណ៍ ខណ្ឌចំការមន ចុះមកវាស់វែងអូស យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌរង់ចាំ ដោះស្រាយនាពេលក្រោយ ព្រោះដោយ សារក្រោយកើតហេតុ សមត្ថកិច្ចព្យាយាមសម្របសម្រួល ដែលប៉ុន្តែពួកគេនិយាយយកតែត្រូវរៀងៗខ្លួន៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]