ភ្នំពេញ ៖ របាំងដែកចែកទ្រូងផ្លូវ ចំនួន ២ ផ្ទាំង ត្រូវរងនៅការខូចខាត បាក់រាបស្មើដី ខណៈបុរសម្នាក់ ស្រវឹងស្រា បើករថយន្តហាយឡែនឌ័រ ១គ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុករះ កាលពីវេលាម៉ោង ២និង ២២ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវក្រុមហ៊ុន សែល កាត តាមបណ្តោយផ្លូវ ព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ សាក្សីបានសង្កេត ឃើញរថយន្ត ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-6848 បើកបរបុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រា បានបើកប ររថយន្តយ៉ាងលឿន រេពេញផ្លូវព្រះសីហនុ ក្នុងទិសដៅលិចទៅកើត ខណៈបើកដល់ ចំណុចកើតហេតុខាងលើទំនង ជាអ្នកបើកបរងងុយដេក ទើបបណ្តាលឲ្យរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលបុករះ របាំងដែកចែកទ្រូងផ្លូវបាក់រាបស្មើដី ចំនួន ២ផ្ទាំង នឹងរថយន្តបង្កហេតុ ក៏ត្រូវការខូចខាតធ្ងន់ធ្ងរផងដែរ ។ ប៉ុន្តែវាក៏ជាសំណាង១ផងដែរ ដែលមិនបណ្តាលឲ្យ អ្នកបើកបររថយន្ត បង្កមិនត្រូវរងរបួសធ្ងន់ធ្ងរ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន នឹងនគរបាលចរាចរណ៍ ខណ្ឌចំការមន បានសហការជាមួយ នគរបាលជំនាញ ចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ នឹងបានវាស់វែងអូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅ ការិយាល័យចរាចរ ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ហើយគ្រោះថ្នាក់នេះ គឺបង្កឡើងដោយសារអ្នកបើករថយន្ត ស្រវឹងស្រាខ្លាំងពេក នឹងបានបើកបររថយន្តលឿនរេពេញផ្លូវ ទើបមកដល់ចំណុច ខាងលើទំនងគេចពីម៉ូតូ ក៏បណ្តាល ឲ្យរេទៅបុករះរបាំងដែក ពុះទ្រូងផ្លូវបាក់អស់ ២ផ្ទាំង តែម្តងទៅ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]