បុរសម្នាក់ ដែលផ្លាស់មកធ្វើការនៅ Taiyuan ខេត្ដ Shanxi បានចាប់ខ្លួនមិត្ដរួមការងាររបស់ខ្លួនភ្លាមៗ ក្រោយពីមិត្ដនេះ កំពុងតែព្យាយាមចាប់រំលោភកូនស្រីរបស់ខ្លួន បន្ទាប់ពីបុរសនេះមានអាម្មណ៍ទីប្រាំមួយ នៅកន្លែងធ្វើការថា អ្នករួមការងារនេះ នឹងចាប់រំលោភកូនស្រីរបស់ខ្លួន។

តាមរបាយការណ៍របស់ សារព័ត៌មានរបស់ណកធើន បានឲ្យដឹងថា បុរសដែលមានអារម្មណ៍ដឹងមុននេះ មានឈ្មោះថា Cao បានប្រាប់អ្នកសារព័ត៌មានថា គាត់បានប្រញាប់ប្រញាល់រត់ទៅផ្ទះ ក្រោយពីមានអារម្មណ៍អាក្រក់ថា នឹងមានអ្វីកើតមានឡើងលើកូនស្រីអាយុ ១៣ឆ្នាំរបស់ខ្លួន។ អ្វីដែលជាការពិតមែននោះ គឺគាត់ពិតជាឃើញមិត្ដរួមការងារនេះ កំពុងតែព្យាយាមចាប់រំលោភកូនស្រីរបស់ខ្លួន នៅក្នុងបន្ទប់ពិតមែន។ បន្ទាប់ពីមានហេតុការណ៍នេះ  ប៉ូលីសបានទៅដល់និងឃាត់ខ្លួនបុរស ដែលជាប់សង្ស័យពីបទរំលោភនេះ ដែលបុរសនេះមានឈ្មោះថា Zhang ដែលនៅក្នុងនោះ បុរសនេះបានសារភាពប្រាប់ប៉ូលីសថា ខ្លួនពិតជាមានគំរោងចាប់រំលោភក្មេងស្រីនេះ តាំងពីក្រុមគ្រួសារនេះបានមកធ្វើការនៅទីនេះ នៅក្នុងរដូវក្ដៅនេះមកម្ល៉េះ។ ជាមួយគ្នានេះ បុរសដែលជាឪពុកក្មេងស្រីរងគ្រោះនេះ និយាយថាខ្លួនមិនមានសមត្ថភាពក្នុងការទស្សទាយ៍ ហេតុការណ៍ដែលកើតឡើងនៅថ្ងៃខាងមុខអ្វីនោះទេ តែដោយសារតែគាត់យល់ថា មិត្ដរួមការងារនេះមានអត្ដចរិតមិនស្មោះត្រង់ និងមិនសូវស្រួល។

នេះជាហេតុការណ៍ដ៏សំណាងបំផុត ដែលឪពុកនេះ បានទៅឃើញទាន់ ចុះបើសិនជាមិនទាន់នោះវិញ តើនឹងមានហេតុការណ៍អ្វីកើតឡើង?  



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]