កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អតីត តារាចម្រៀង R&B របស់អាមេរិក មួយរូប មានឈ្មោះ De’Mario Thorton ដែលគេតែងហៅថា Raz-B នោះ កំពុងតែស្ថិត ក្នុងស្ថានភាព សន្លប់បាត់ស្មារតីនៅឡើយ ក្រោយពីត្រូវគេ វាយនឹងដបស្រារួចមក។

អតីតតារាចម្រៀងអាមេរិក អាយុ ២៨ឆ្នាំ រូបនេះ បានទៅច្រៀងអោយក្លឹបកំសាន្តរាត្រី មួយកន្លែង ក្នុងខេត្ត Zhejiang ប្រទេសចិន ហើយនៅពេលដែលគាត់ ហក់ចុះពីលើឆាក ក៏ស្រាប់តែកើតមាន ជំលោះវាយតប់គ្នាមួយ កើតឡើង ដែលខណៈនោះ ស្រាប់តែមាន មនុស្សម្នាក់ បានកាន់ដបស្រា វាយចំផ្ទៃមុខ របស់តារាចម្រៀង R&B រូបនេះបណ្តាលឲ្យ របួសមុតចេញឈាម តែម្តង។ យ៉ាងណាមិញ ប៉ូលីសបាន ទៅដល់កន្លែង កើតហេតុភ្លាមៗ និងចាប់បានអ្នកដែលពាក់ព័ន្ធទាំងអស់។

ក្រោយមក ដោយដឹងថា ជនរងគ្រោះ មិនបានធ្វើអ្វីខុស ប៉ូលីសក៏បានដោះលែងភ្លាមៗ រីឯជនល្មើស ត្រូវប៉ូលីស បញ្ជូនខ្លួន ទៅដាក់គុកផងដែរ។ ក្នុងនោះដែរ ប៉ូលីសបានអោយ ជនដៃដល់ ដែលបានគ្រវាត់ ដបស្រា បង់ប្រាក់ ចំនួន ៥០០០ ដុល្លារអាមេរិក ទៅអោយជនរងគ្រោះ លើថ្លៃព្យាបាលរបួស។ ទោះជាយ៉ាងណា អតីតតារាចម្រៀងរូបនេះ កំពុងសំរាកព្យាបាល នៅឯមន្ទីរពេទ្យ និង មិនទាន់ដឹងខ្លួន ស្រួលបួល នៅឡើយនោះទេ។

តើប្រិយមិត្តយល់យ៉ាងណា?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]