កាលពីថ្ងៃទី១៥ ខែសីហា កន្លងទីនេះ បុគ្គលិករបស់ធនាគារ “Industrial and Commercial Bank of China” ស្ថិតនៅក្នុងទីក្រុង Kunming ចំនួន ១៨នាក់ បានចំណាយពេលពេញមួយថ្ងៃ ដើម្បីអង្គុយរាប់ប្រាក់កាក់ចំនួន ១សែនយ័ន (ប្រហែល ១៦,០០០ដុល្លារ) ប៉ុន្តែនៅតែរាប់មិនអស់។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា ស្រ្តីជនជាតិចិនម្នាក់ មានឈ្មោះថា Wu បានយកប្រាក់កាក់ចំនួន ១សែនយ័ន ទៅឲ្យធនាគារចំនួនពីរដើម្បីរាប់ ប៉ុន្តែត្រូវពួកគេបដិសេធ រហូតមកដល់ធនាគារមួយ ដែលមានឈ្មោះថា “Industrial and Commercial Bank of China” ស្ថិតនៅក្នុងទីក្រុង Kunming ទើបពួកគេព្រមទទួល ដោយឲ្យបុគ្គលិកចំនួន ១៨នាក់អង្គុយរាប់ តាំងពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច ប៉ុន្តែរាប់បានតែ ៥ពាន់យ័នប៉ុណ្ណោះ។

បើតាមសម្តីរបស់ស្រ្តីឈ្មោះ Wu បានប្រាប់ឲ្យដឹងថា ប្រាក់កាក់ចំនួន ១សែនយ័ននេះ គឺជាសំណងដែលបានមកពីការឈ្នះក្តី រវាងនាង និងភោជនីយដ្ឋានមួយកន្លែង ដែលស្ថិតនៅក្នុងទីក្រុង Kunming ប្រទេសចិន៕













ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]