តាមសារព័ត៌មានរបស់ ឈូតីនថាម នៃប្រទេសចិនបានឲ្យដឹងថា មានសាធារណៈជាច្រើន នាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើស្ថាប័នពន្លត់អគ្គភ័យនៃ Ezhou ខេត្ដ Hubei ក្រោយពីធ្វើការផ្សព្វផ្សាយរូបភាព ជួយសង្គ្រោះនារីម្នាក់ ដែលរូបភាពនោះ បានបង្ហាញពីលីអូនាងយ៉ាងពេញទំហឹងនោះ។

ជាក់ស្ដែងណាស់ រូបភាពនេះគ្រាន់តែចង់បង្ហាញពី គុណសម្បត្ដិរបស់អ្នកពន្លត់អគ្គិភ័យតែប៉ុណ្ណោះ ដែលបានជួយនារីខាងលើ តែបែរជាមិនបានទទួលការកោតសរសើរនោះទេ និងត្រូវរងការមិនពេញចិត្ដពីសាធារណៈទៅវិញ ដោយសារតែរូបភាពនេះ គឺជារូបភាពដ៏អសីធម៌និងមិនសមរម្យមួយ ដែលនារីដ៏សាមញ្ញម្នាក់ត្រូវបានបង្ហាញខោក្នុង ដែលខ្លួនស្លៀក ទៅកាន់អ្នកប្រើប្រាស់អ៊ិនធើណេតនោះ។ បន្ថែមពីនេះ បានឲ្យដឹងថា នេះជារឿងដ៏អាម៉ាស់មួយសម្រាប់នាងទៅហើយ ដោយសារតែមូលហេតុដែល បណ្ដាលឲ្យអ្នកពន្លត់អគ្គិភ័យទៅជួយសង្គ្រោះនាងនោះ ដោយសារតែដៃរបស់នាង បានជាប់គាំងនៅក្នុងបង្គន់(បង្គន់ចាក់ទឹក) ក្រោយពីនាងព្យាយាមទាញយកស្រោមជើង ដែលបានជ្រុះចូលទៅក្នុងនោះ។ ដើម្បីជួយនាងបាន ពួកគេបានវាយកម្ទេចបង្គន់នោះចោលទាំងអស់តែម្ដង៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]