ព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ដែលមានទីតាំង ស្ថិតនៅខាងក្រោយ ផ្សារពាណិជ្ជកម្ម ក្នុងក្រុមទី៨ ភូមិទី៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង សង្ស័យបណ្តាលមកពី ទុស្សេខ្សែភ្លើង ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែលនេះ មុនដែលរថយន្ត ពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់ ប៉ុន្តែបានបាញ់ពន្លត់ភ្លើង ផ្ទះនៅជិតខាងនោះ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ដាញ់ សុផាន អាយុ៤៣ឆ្នាំ ។

យ៉ាងណាក៏ដោយ មិនទាន់ពីចំនួនទ្រព្យសម្បត្តិ ដែលបណ្តាលមក ពីអគ្គិភ័យនេះទេ ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងផ្ទះ ទាំងស្រុង ត្រូវបានឆេះទាំងស្រុងធ្វើឲ្យម្ចាស់ផ្ទះ និងក្រុមគ្រួសារយំស្តាយស្រណោះយ៉ាងពន់ពេក៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]