រាជធានីភ្នំពេញ ៖ ជនបរទេស ២នាក់ ប្តីប្រពន្ធ ត្រូវបានចោរឆក់ការបូបលុយ យកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី១៧ សីហា ២០១៣ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ខណៈដែលអ្នកទាំង២ ជិះរ៉ឺម៉កម៉ូតូធ្វើដំណើរទៅ អាកាសយាន្តដ្ឋានអន្តរជាតិពោចិនតុង និងត្រូវឡើងយន្តហោះនៅយប់នេះ លុះមកដល់ចំណុច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ត្រូវចោរឆក់កាបូបតែម្តង។

គួរបញ្ជាក់ថា នៅក្នុងកាបូបនោះ មានលិខិតឆ្លងដែន (ប៉ាស្ព័រ) និងសំបុត្រយន្តហោះ របស់ពួកគាត់ផងដែរ ហើយបច្ចុប្បន្ន ជនបរទេស ២នាក់ ប្តីប្រពន្ធនោះ ត្រូវសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី១ ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]