ភ្នំពេញៈ បុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីក្រុមគ្រួសារ ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ម្នាក់ទៀតរងរបួសស្រាល ដោយសារតែជិះម៉ូតូមួយគ្រឿង បោះពួយលឿន ជ្រុលទៅបុកគូថរថយន្តខាងក្រោយផ្នែកខាងឆ្វេង ចំណែកឯ រថយន្តវិញ ពុំបានឈប់នោះទេ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទ័យ សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍ សែនជ័យ ។

សាក្សីបានឲ្យដឹងថា ជនរងគ្រោះ ជួន ភារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ ជាបុគ្គលិកធនាគារ រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទះ (ស្លាប់) និងអ្នករួមដំណើរមានឈ្មោះ ទុំ សារិន ភេទប្រុស អាយុ ៣ឆ្នាំ មានមុខរបរ ជាជាងផ្សារដែក រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១១០ ប្រើប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BC-9989 ។ ចំណែករថយន្ត ដែលត្រូវម៉ូតូបើកបុកនោះ ពុំត្រូវបានគេស្គាល់ម៉ាកនោះទេ គ្រាន់តែដឹកថា ប្រភេទរថយន្តធុនធំ ។

សាក្សីបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីត្បូងទៅជើង ច្រាស់ទិសជារថយន្ត លុះដល់ចំណុចកើតហេតុ ជនរងគ្រោះជិះប្រជែងរថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុកគូថរថយន្ត ចំហៀងខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលឲ្យរយះក ស្ទើរតែដាច់ដល់បំពងក និងបែកមុខយ៉ាងដំណំ រីឯអ្នក រួមដំណើរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ  រីឯរថយន្តទំនងជាអត់ដឹងថា មានរថយន្តប៉ះពីក្រោយផង បានបើក ទៅបាត់តែម្តង ។ ភ្លាមៗនោះជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកបញ្ជូនតាម ម៉ូតូយកទៅកាន់គ្លីនិកចោមចៅ ប៉ុន្តែ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីររាជធានីភ្នំពេញ ប៉ុន្តែជាអកុសលស្លាប់ បន្ទាប់ពីបញ្ជូន មកដល់មន្ទីរពេទ្យរដ្ឋ រីឯម៉ូតូត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅរក្សាទុក ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]