រាជធានីភ្នំពេញ ៖ រថយន្ត CRV ពណ៌សម្បកឪឡឹក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-4524 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់កែងផ្លូវ ច្រកចូលវត្តអង្គតាមិញ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ១គ្រឿង អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តCRV ដាច់កង់ស្តាំផ្នែកខាងមុខ រងការខូចខាតមួយកំណាត់មុខ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ខ្ទេចមួយចំហៀងខាងឆ្វេង ប៉ុន្តែ មិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ សីហា ២០១៣ នៅចំណុចកែងផ្លូវច្រកចូលវត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយកើតហេតុ រថយន្តទាំង២ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំការដោះស្រាយ ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]