កាលពីម្សិលមិញនេះ មានកិច្ចពិភាក្សាវែកញែកមួយស្ដីអំពី ការយល់ស្របឲ្យស្ដ្រីទុករោមក្លៀក។ តើវាជារឿងធម្មតាដែរ ឬ ទេពេលដែលស្ដ្រីទុករោមក្លៀក ឬ ក៏វាមិនសមជាស្ដ្រីភេទ?

អ្នកនាង Tasha Skerman-Gray អាយុ ២៥ឆ្នាំ ដែលជាអ្នកប្រយុទ្ធយកជ័យជំនះ នឹងយល់ស្របឲ្យស្ដ្រីទុករោមក្លៀក បាននិយាយក្នុងកិច្ចពិភាក្សានោះថា បន្ទាប់ពីនាងចាប់ផ្ដើមធុញនឹងការដក ឬ កោររោមក្លៀករបស់នាង នាងក៏ចាប់ផ្ដើមមានអារម្មណ៍ចូលចិត្តវា ហើយនាងមិនចាំបាច់ចំណាយពេលក្នុងការដកវាចេញ ហើយនៅពេលដែលនាងមើលទៅ រោមក្លៀករបស់នាង មានអារម្មណ៍ថាធម្មតា។

Tasha បាននិយាយបន្ថែមថា វាមិនមែនជារឿងអាក្រក់អ្វីនោះទេ គាត់មិនដែលទទួលបានការ មើលងាយពីអ្នកណាឡើយ តែប្រហែលជាមានមនុស្សជាច្រើន នឹងសំឡឹងមើលមកនាង ពេលដែលនាងលើដៃឡើង តែនាងតែងតែសំឡឹងមើលពួកគេវិញ នៅពេលនោះពួកគេនឹងមានអារម្មណ៍ខ្មាស់អៀន។ Tasha មានមោទនៈភាពចំពោះណាស់ ចំពោះរោមក្លៀករបស់នាង ផ្ទុយទៅវិញអ្នកស្រី Genevieve Mullen ដែលជាអ្នកសំភាសន៍ Tasha គិតថាវាគួរឲ្យខ្លាចទៅវិញ។

អ្នកស្រី Genvieve Mullen បាននិយាយថា បើឲ្យគាត់ឈប់ដករោមក្លៀករៀងរហូត គាត់គិតថាគាត់នឹងមានអារម្មណ៍ នៅមិនស្រួល ហើយមើលទៅដូចជាមនុស្សប្រុសអញ្ចឹង។

តើប្រិយមិត្តយល់ស្របជាមួយ អ្នកស្រី Mullen ឬ អ្នកនាង Tasha? សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្ដាប់ឲ្យបានច្បាស់ នូវសម្ដីរបស់ពួកគាត់ទាំងពីរ៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]