ថ្មីៗនេះ យោងតាមសារព័ត៌មាន KBS របស់កូរ៉េខាងត្បូង បានបង្ហាញនូវ ផ្លូវដែលមានសមត្ថភាព សាកបញ្ចូលថាមពល ដោយស័្វយប្រវត្តិ មួយខ្សែ ស្ថិតនៅ ទីក្រុង Gumi ប្រទេស កូរ៉េខាងត្បូង។

វាពិតជាអស្ចារ្យណាស់ ពោលគឺនៅពេលដែល រថយន្តក្រុងបើកបរលើផ្លូវនេះ ថាមពលនឹងផ្តល់ទៅឲ្យ រថយន្តនោះ ដោយស្វ័យប្រវត្តិ តាមប្រព័ន្ធ WIRELESS ។ ក្នុងនោះ ខ្សែកាបដែលមាន កម្លាំង ១០០គីឡូវ៉ាត់ម៉ោង ក្នុងកម្រិត ប្រេកង់ 20 kHz ត្រូវបានបង្កប់ក្រោមដី ទុកសម្រាប់ បញ្ចូនរលក ថាមពល ម៉ាញេទិច ទៅកាន់ ម៉ូប៊ីនអាគុយ ដែលបំពាក់នៅក្រោមរថយន្ត ហើយបង្កើតបានជា ចរន្តអគ្គីសនី (AC electricity) ធ្វើឲ្យរថយន្តដំណើរការ គួរឲ្យស្ញើចសរសើរ។

គួរបញ្ជាក់ផងដែរថា ផ្លូវអេឡិចត្រូនិចនេះ មានប្រវែង ២៤គីឡូម៉ែត្រ ដោយមាន រថយន្តក្រុង ចំនួន ២ ប៉ុណ្ណោះកំពុងដំណើរការ។ ប៉ុន្តែ រដ្ឋាភិបាល កូរ៉េខាងត្បូង គ្រោងនឹង បន្ថែមចំនួន រថយន្តក្រុង ឲ្យបានជាង ១០ គ្រឿងបន្ថែមទៀត នៅមុខឆ្នាំ ២០១៥ ខាងមុខ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះផ្លូវអេឡិចត្រូនិចនេះ?




បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ដោយ រិទ្ធី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]