លោក ឡេង ណាវាត់ត្រា តារាចម្រៀងខ្មែរបង្កើតអាល់ប៊ុម នៅកូរ៉េខាងត្បូង តាមរយៈបណ្តាញអ៊ីនធឺណែត ដែលមានការគាំទ្រ ពីសមាគមន៏ខ្មែរជួយខ្មែរ បានរៀបរាប់ប្រាប់ខ្មែរឡូតឲ្យដឹងថា ក្នុងបទចម្រៀងដែលគាត់បានបង្កើត មានមួយបទដែលមានទំនុកភ្លេង ស្រដែងនឹងបទរបស់លោក ករុណា ពេជ្យ ដែលបទចម្រៀងរបស់គាត់មានចំនងជើងថា “ឈឺមិនស្ទើរពេលដឹងអោបសង្សាគេ” ចំនែកឯបទចម្រៀងរបស់ លោក ករុណា ពេជ្យ វិញ មានចំនងជើងថា “ចង់យំដែរប៉ុន្តែខ្លាចខ្មាស់គេ”។

ជុំវិញរឿងបទដែលមានទំនុកភ្លេង ស្រដែងនឹងបទចម្រៀង របស់លោក ករុណា ពេជ្យ នេះ លោក ឡេង ណាវាត់ត្រា បានបញ្ជាក់ប្រាប់ថា គាត់មិនបានចំលងបទភ្លេង ពីលោក ករុណា ពេជ្យ ទេ ហើយលោក ករុណា ពេជ្យ ក៏មិនបានចំលងពីគាត់ដែរ វាគ្រាន់តែមានបទភ្លេងស្រដៀងគ្នាតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក៏ដោយ លោក ឡេង ណាវាត់ត្រា បានបន្តទៀតថា “បទចម្រៀងរបស់ខ្ញុំ ដែលមានចំនងជើងថា “ឈឺមិនស្ទើរពេលដឹងអោបសង្សាគេ” បានចេញជាវីដេអូរួចរាល់ហើយ។ ដោយឡែកបទរបស់លោក ករុណា ពេជ្យ មិនទាន់នឹងចេញជាវីដេអូខារ៉ាអូខេទេ បងប្អូនអាចចូលទៅមើលនៅក្នុង YouTube ក៏បានដែរ វាអាចបញ្ជាក់ពីថ្ងៃខែច្បាស់លាស់ នៅពេលអាប់ឡូតចូល ដើម្បីចៀសវាងកុំអោយបងប្អូន ដែលគាំទ្រខ្ញុំគេយល់ច្រលំ ថាខ្ញុំលួចចំលងពីលោក ករុណា ពេជ្យ” ។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ លោក ឡេង ណាវ៉ាត់ត្រា មានចំនុចពិសេសប្លែក ពីតារាចម្រៀងដទៃទៀត ត្រង់ថាគាត់ចេះច្រៀង ចេះនិពន្ធ ចេះកាត់តវីដេអូ ចេះដឹកនាំសំដែង និងចេះសំដែងទៀតផង។ ម្យ៉ាងទៀតគាត់មានកំពស់ ១.៨០ម៉ែត្រ និងមានរូបរាងសង្ហារ មិនចាញ់តារាកូរ៉េប៉ុន្មានទេ មិនតែប៉ុណ្ណោះការនិពន្ធទំនុកច្រៀងរបស់គាត់ ពោពេញទៅដោយភាពទាន់សម័យ អត្ថន័យស៊ីជម្រៅយ៉ាងខ្លាំង ជាមួយនឹងទំនុកភ្លេងសម័យទំនើបទៀតផង។

ជាមួយគ្នានេះដែរ បទចម្រៀងរបស់លោក ឡេង ណាវ៉ាត់ត្រា ដែលមានការគាំទ្រច្រើនជាងគេនោះ គឺមានចំនងជើងថា "សង្សារ Error" ដែលជាការតាក់តែង និពន្ធ ច្រៀង និងសំដែងដោយលោកផ្ទាល់តែម្តង។

គួររំលឹកផងដែរថា សព្វថ្ងៃនេះលោក ឡេង ណាវាត់ត្រា បំរើការងារផង រៀនផង ហើយឆ្លៀតពេលខ្លះ បង្កើតវីដេអូចម្រៀង ស្វែងរកបទពិសោធទៀតផង ដូច្នេះសូមបងប្អូនជួយគាំទ្រ អតីតក្មេងរើសសំរាមម្នាក់នេះផង៕

តើទំនុកភ្លេងរបស់លោក ករុណា ពេជ្យ ពិតជាស្រដៀងនឹងទំនុកភ្លេងរបស់លោក ឡេង ណាវាត់ត្រា មែនឬ?

សូមទស្សនាវីដេអូខាងក្រោម៖

បទ "ឈឺមិនស្ទើរពេលដឹងអោបសង្សាគេ" របស់លោក ឡេង ណាវាត់ត្រា

បទ “ចង់យំដែរប៉ុន្តែខ្លាចខ្មាស់គេ” របស់លោក ករុណា ពេជ្យ

បទ "សង្សារ Error" របស់លោក ឡេង ណាវាត់ត្រា ដែលមានការគាំទ្រច្រើន ពីសំណាក់ប្រិយមិត្តរបស់លោក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមចុចទីនេះដើម្បីគាំទ្រលោក ឡេង ណាវាត់ត្រា

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]