ក្មេងស្រីម្នាក់ ឈ្មោះ Gabby William កើតនៅទី ១៥ ខែ មេសា ឆ្នាំ ២០០៦ មានអាយុ ៧ឆ្នាំ ប៉ុន្តែមាន ទម្ងន់ត្រឹមតែ ៥គីឡូក្រាម ចាប់តាំងពី នាងចាប់កំណើតមក។ ក្នុងនោះ Gabby មានបងប្អូនចំនួន ពីរនាក់ ដែលពួកគេទាំងពីរអាចរត់លេង សើចសប្បាយ និង លូតលាស់ដូចក្មេងធម្មតាបាន ចម្លែកតែរូបនាង មានស្ថានភាពមិនប្រក្រតី ពោលគឺ បង្អាក់ដំណើរនៃការរីកធំធាត់ របស់នាង។

Gabby មានរូបរាង ដូចទារក ដែលទើបតែកើត ទោះជានាងមានអាយុ ៧ឆ្នាំហើយ យ៉ាងណាក៏ដោយ។ នាងត្រូវឲ្យក្រុមគ្រួសារបី បញ្ចុក និងនាំនាង ដើរលេង ដោយនាងមិនអាចធ្វើកិច្ចការទាំងនោះ បានដោយខ្លួនឯង ដូចក្មេងៗឯទៀតឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្ត្រ នៅមិនអាចសន្និដ្ឋាន ថា រឿងរ៉ាវរបស់ Gabby នេះ ជាប់ពាក់ព័ន្ធទៅនឹង ជម្ងឺ រឺ វីរុសណា ឲ្យបានច្បាស់នោះទេ ពោលគឺ ត្រូវការ ការតាមដាន ជាច្រើនឆ្នាំទៅមុខទៀត ដើម្បីអង្កេតពី ស្ថានការណ៍ និងការវិវត្តន៍ របស់នាង តទៅមុខទៀត។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?






បើប្រិយមិត្តចង់យល់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ រិទ្ធី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]