ភ្នំពេញ ៖ ចោរលួចម៉ូតូកង់បី ២នាក់ ត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់ជូន ឲ្យសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីពួកគេ ទាំងពីរនាក់ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ បានលួចម៉ូតូកង់បីរបស់ជនរង គ្រោះដែលយកទៅចតនៅ តាមផ្លូវលេខ ១៣០ កែវផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានធ្វើឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ខណៈ ដែលឃើញជនសង្ស័យម្នាក់ កំពុងអង្គុយនៅលើថ្មម៉ាបមាត់ទន្លេ រួចហើយក៏បន្តទៅឃាត់ ខ្លួន ជនសង្ស័យម្នាក់ទៀត នៅ វេលាម៉ោង ៤រសៀល ថ្ងៃដដែល នៅចំណុចសួនច្បារមាត់ទន្លេ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ៅ ចន អាយុ ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងជនសង្ស័យទី២ ឈ្មោះ លី វណ្ណៈ អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ ១២២Eផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។ ដោយឡែកម្ចាស់ម៉ូតូកង់បីឈ្មោះ អ៊ុំ និន អាយុ ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤Eផ្លូវលេខ ១៣០ ភូមិទី៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]