ជារឿងគួរអោយសង្វេគ នៅពេលដែល អ្នកម្ដាយ បានឃើញ កូនរបស់ខ្លួន ដេកស្លាប់ដោយ មិនដឹងមូលហេតុ។

អ្នកស្រី Ballantine បាននិយាយថា វាពិតជាមិនគួរអោយជឿ ហើយវាពិតជារឿងភ្លាមៗពេកហើយ ដែលក្រោកឡើង បែរជាឃើញ កូនតូច របស់ខ្លួន ស្លាប់ដោយមិនដឹងមូលហេតុបែបនេះ។ នៅមុនថ្ងៃ កើតហេតុនោះ កូនតូចរបស់គាត់ បានលេងទឹក នៅក្នុងអាងហែលទឹក ពេញមួយថ្ងៃ ហើយយប់ឡើង អ្នកស្រីបានដាក់ កូនតូចរបស់គាត់អោយគេង ដូចរាល់ដង ស្រាប់តែភ្ញាក់ឡើង ក៏ឃើញរឿងអាក្រក់បែបនេះ។

គួរបញ្ជាក់ផងដែរថា កូនតូចដែលបានស្លាប់បាត់បង់ជីវិត នេះ ទើបតែមាន អាយុ ១៤ខែតែប៉ុណ្ណោះ ហើយគ្រូពេទ្យបាននិយាយថា មូលហេតុពិតជា ស្រពិចស្រពិលណាស់ តែនេះ អាចទាក់ទងទៅនឹង សួតរបស់ ទារក ដែលចូលទឹក ប្រតិកម្ម បណ្ដាលអោយស្លាប់យ៉ាងដូច្នេះ។

នេះជាមេរៀនដែល មាតាបិតាគួរតែ ប្រុងប្រយ័ត្នចំពោះ កូនតូចៗរបស់អ្នក ក្នុងការ លេងទឹក ឬហែលទឹក ក្នុងរយៈពេលយូរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]