រាជធានីភ្នំពេញ ៖  បើតាមអ្នក ឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពឱ្យដឹងថា កម្មករសំណង់២នាក់បានស្លាប់ ក្នុងនោះម្នាក់ជាជនជាតិវៀតណាម ដោយសារបាក់របងថ្ម សង្កត់លើកប់បាត់ទៅក្នុងដី ។

កម្មកររងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះទូច ចម អាយុជាង២០ឆ្នាំ និងម្នាក់ទៀតឈ្មោះថប អាយុប្រហែល៥០ឆ្នាំ ។

សូមបញ្ជាក់ថា កម្មករសំណង់២នាក់បាន កប់បាត់ទៅក្នុងដី ខណៈបាក់របងថ្មសង្កត់លើ ពេលកំពុងកាយដីនៅក្នុង ការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ ហើយភ្លាមៗត្រូវបានគេយកអេស្កាវ៉ាទ័រ ជួយកាយរុករកយ៉ាងញាប់ដៃញាប់ ជើង ។

















បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]