នេះជា រូបថតមួយសន្លឹក ក្នុងចំណោមរូបថត ធំជាងគេ បង្អស់ក្នុងពិភពលោក ដែលបង្ហាញពីទិដ្ឋភាព របស់ទីក្រុងតូក្យូ បានរហូតដល់ រង្វាស់ ៣៦០ ដឹក្រេ ជាមួយនឹង បច្ចេកវិទ្យា Gigapixel Panorama ចុងក្រោយបង្អស់។ រូបថតមួយសន្លឹកនេះ អាចធ្វើការ ពង្រីក និង បង្រួមបាន ដោយងាយ ដែលយើង មិនអាចនឹកស្មានដល់។

ជាងថតរូបម្នាក់ ឈ្មោះ Jerrfrey Martin ជាស្ថាបនិកគេហទំព័រ 360cities.net បានថតរូបធម្មតា ជាង ១០ ០០០ សន្លឹក ពីលើ អាគារតូក្យូ បន្ទាប់មក គាត់បានរួមបញ្ចូលរូបថតទាំងអស់ ជារូបថតមួយសន្លឹក ដោយប្រើប្រាស់ បច្ចេកវិទ្យា Panorama ក្នុងទំហំរហូតដល់ ១៥០ Gigapixel។ លោកបានប្រាប់គេហទំព័រ japandailypress ថា លោកចាប់ផ្តើមសកម្មភាពថតរបស់លោក ចាប់ពីខែ កញ្ញា ឆ្នាំ ២០១២ ដោយប្រើប្រាស់ កាមេរ៉ា ម៉ាកកាណុង 7D បំពាក់ទៅដោយ កែវឆ្លុះ 400mm f/5.6L។ ក្នុងការថតរូបនេះ លោកត្រូវប្រើប្រាស់ ជំនួយការ ថតពី ប្រព័ន្ធ រ៉ូបូត ដើម្បីការថត បានគ្រប់ជ្រុងជ្រោយ និងល្អឥតខ្ចោះ បានដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា រូបថតនេះ ពិតជាអស្ចារ្យ ដោយប្រិយមិត្ត អាចមើលឃើញ ទិដ្ឋភាពទាំងមូល នៃទីក្រុងតូក្យូ ពោលគឺ គ្របដណ្តប់ផ្ទៃក្រឡា ជិត ៥០០ ម៉ែត្រការ៉េ ហើយប្រិយមិត្តក៏អាចធ្វើការ ពង្រីក រឺបង្រួមបានរយៈចម្ងាយ ប្រហែល ២៥ គីឡូម៉ែត្រ ផងដែរ។

បើចង់ដឹងថា អស្ចារ្យយ៉ាងណា សូមប្រិយមិត្ត ចុចលើ រូបភាពខាងក្រោម៖


ខ្មែរឡូតក៏មាន វីដេអូ សម្រាប់បង្ហាញជូនប្រិយមិត្តផងដែរ៖

ដោយ រិទ្ធី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]