កាលពីថ្ងៃ សុក្រទី ៩ ខែសីហា ឆ្នាំ ២០១៣មុននេះ បានឲ្យដឹងថា ក្មេងស្រីអាយុ ១១ឆ្នាំ ត្រូវបានរថយន្ដប្រភេទធុនធំ បុកមួយទំហឹង ដែលបណ្ដាលឲ្យកង់រថយន្ដកិននាងជាប់ អស់ពាក់កណ្ដាលខ្លួន។

តាមសារព័ត៌មានបរទេសបានឲ្យដឹងថា ក្មេងស្រីនេះ ត្រូវបានអ្នកសារព័ត៌មាន និងសាធារណៈជនជាច្រើននាំគ្នា សរសើរមិនដាច់ពីមាត់ ដោយសារតែនៅក្នុងហេតុការណ៍ នេះនាងមិនយំសូម្បីតែបន្ដិច និងតាំងស្មារតីរឹងមាំជាខ្លាំង។ សម្រាប់ហេតុការណ៍នេះផ្ទាល់បានកើតឡើងនៅ Anyang ខេត្ដ Henan ប្រទេសចិន ដែលនៅក្នុងនោះ ក្រុមអ្នកជួយសង្គ្រោះត្រូវបង្ខំចិត្ដ ប្រើកម្លាំងយ៉ាងខ្លាំង ដើម្បីយកនាងចេញមក ដែលទង្វើរអាចធ្វើឲ្យនាង ឈឺចាប់រាប់រយដង តែនាងបែរជានៅស្ងៀម និងអត់ទ្រាំ ដែលនេះហើយធ្វើឲ្យអ្នកសង្គ្រោះបន្ទាន់កាន់តែមាន ទឹកចិត្ដ និងខិតខំបង្កើនល្បឿនការងារយ៉ាងណា ដើម្បីជួយនាងចេញមកឆាប់រហ័សនោះ។

ក្រោយពីជួយនាងចេញពីក្រោមកង់នោះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែគ្រូពេទ្យនិយាយថាជើងស្ដាំនាងត្រូវតែកាត់ចោល ដោយសារតែជើងរបស់នាង មិនអាចកម្រើក ឬអាចនិយាយថា គ្មានជីវិតនោះទេ និងតម្រូវកាត់ចេញតែម្ដង។

តើប្រិយមិត្ដយល់យ៉ាងណា ដែលក្មេងស្រីម្នាក់អាយុ ត្រឹមតែ ១១ឆ្នាំ តែបែរជាមានទឹកចិត្ដ និងគំនិតដ៏មុតមាំ ខណៈពេលដែលមួយកំណាត់ខ្លួនរបស់នាងបាន ទទួលរងនូវការឈឺចាប់បែបនេះនោះ?











ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]