ខេត្តប៉ៃលិន ៖ នារីវ័យក្មេងម្នាក់បានស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័ម ខណៈយកម៉ូទ័រទៅបូមទឹកឆក់ខ្សែភ្លើងស្លាប់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

នារីដែលត្រូវខ្សែភ្លើងឆក់ឈ្មោះតូ ចាន់ណា អាយុ២១ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុនសែនទេពនិមិត្ត ដែលទើបប្រលងបញ្ចប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិកាលពីថ្ងៃកន្លងមក ។

ក្រោយពេលកើតហេតុក្រុមគ្រួសារបានយកសព ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោមសម្រែកទួញយំគួរឱ្យស្រណោះជាពន់ពេក ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]