វីដេអូដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលមួយ បានបង្ហោះទៅលើគេហទំព័រ បណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីការបាញ់កាំជ្រួច ខុសបច្ចេកទេស របស់បុរសជនជាតិឥណ្ឌូនេស៊ីក្រុមមួយ ហើយត្រូវអ្នកប្រើប្រាស់បណ្តាញនោះ ធ្វើការចែកចាយបន្តគ្នា។

យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ក្រុមបុរសជនជាតិឥណ្ឌូនេស៊ី មានគ្នាប្រហែលជិត ១០នាក់ បាននាំគ្នាបាញ់កាំជ្រួចនៅក្បែរផ្លូវ ប៉ុន្តែបែរជាខុសបច្ចេកទេស មិនអាចគ្រប់គ្រងកាំជ្រួចទាំងនោះបាន ធ្វើឲ្យវាយបាញ់ពាសវាលពាសកាល គ្មានទិសដៅច្បាស់លាស់ ហើយបានធ្វើឲ្យមនុស្សនៅទីនោះ មានការតក់ស្លុត និងភ័យយ៉ាងខ្លាំង។

ទោះបីជាយ៉ាងនេះក៏ដោយ នៅពេលដែលកាំជ្រួច ហាក់ស្ងប់ និងប្រែមកសភាពធម្មតាវិញ មានអ្នកដំណើរជាច្រើន រួមទាំងអ្នកថ្នើរជើង អ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ត បាននាំគ្នាឈប់មើលទេសភាព នៃការបាញ់កាំជ្រួច ដ៏ស្រស់ស្អាតនោះ។

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]