ភ្នំពេញ ៖ ព្រឹត្តការណ៍ដែល មិនគួរនឹកស្មានមិនដល់មួយ បានកើតឡើង ខណៈបុរសម្នាក់យកភ្លើង ទៅដុតសំបុក ឪម៉ាល់មួយកន្លែង ស្ថិតនៅខាងក្រោយផ្សារ សុវណ្ណា តាមបណ្តោយផ្លូវលេខ ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បង្កឲ្យមានការឆាបឆេះ ដើមត្នោតយ៉ាងសន្ធោសន្ធៅ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាយកទឹកមកអន្តរាគមន៍ បាញ់ពន្លត់ កុំឲ្យរាលដាលធំដុំ ដល់លំនៅស្ថានប្រជាពលរដ្ឋ នៅជិតចំណុចកើតហេតុនោះ។ហេតុការណ៍នេះ ភ្ញាក់ផ្អើល កាលពី វេលាម៉ោង ១៩និង១០ នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតមានការភ្ញាក់ផ្អើល គឺមានបុរសម្នាក់ បានយកភ្លើងទៅដុតដើមត្នោត បំបែកសំបុកឪម៉ាល់ ប៉ុន្តែភ្លាត់ស្នៀតបណ្តាលឲ្យ កើតមានជាអគ្គិភ័យ ឆាបឆេះ ដើមត្នោតខាងលើនេះ យ៉ាងសន្ធោសន្ធៅ បង្កឲ្យប្រជាពលរដ្ឋរស់នៅជិតនោះ ភ័យស្លេកមុខស្លេកមាត់ ព្រោះខ្លាច អណ្តាតភ្លើងឆាបឆេះ ដល់លំនៅស្ថានរបស់ពួកគាត់ ប៉ុន្តែអណ្តាតភ្លើងត្រូវរលត់ទៅវិញភ្លាមៗ ខណៈប្រជាពលរដ្ឋ បាននាំគ្នាជួយអន្តរាគមន៍ ពន្លត់ផងដែរ តែទប់មិនឈ្នះ ក៏សម្រេចបានត្រឹមឈរមើល រហូតឆាបឆេះអស់ដើមត្នោត ១ដើម ទើបអណ្តាតភ្លើង បានរលត់សូន្យសុងតែម្តងទៅ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ មិនបណ្តាលឲ្យខូចខាតទ្រព្យ សម្បត្តិនរណាម្នាក់នោះទេ តែបណ្តាលឲ្យដើមឆ្នោត ១ដើម ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង។ បញ្ហានេះសមត្ថកិច្ចបានធ្វើការអប់រំ បុរសខាងលើ សូមកុំធ្វើអ្វីៗ ដូចករណីនេះ ទៀត ព្រោះថ្ងៃក្រោយវាអាចប៉ះពាល់ ដល់លំនៅស្ថានប្រជាពលរដ្ឋ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]