កាលពីម្សិលមិញនេះ នៅតាមផ្លូវ M25 របស់ទីក្រុងឡុង ប្រទេសអង់គ្លេស បានក្លាយទៅជាកន្លែងចំណតរថយន្ដដ៏ធំមួយ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្ករឲ្យមានការស្ទះផ្លូវអស់ប្រហែល ៣ម៉ោង។

ក្នុងរយៈពេលរងចាំដ៏យូរនេះ មានមនុស្សមួយគ្រួសារ បាននាំគ្នាលេងល្បែងវាយបាល់ (Cricket bat) នៅលើផ្លូវហាយវេនោះ។ មានបុរសម្នាក់ទៀត បានដាក់កៅអីនៅកណ្ដាលផ្លូវ ហើយយកកុំព្យូទ័រយូរដៃរបស់គាត់មកលេង។ ហេតុការណ៍មួយនេះ បានធ្វើឲ្យ អ្នកដំណើរជាច្រើន ខកខានការធ្វើដំណើរ។

យោងតាមប្រភពព័ត៌មាន ពីប៉ូលីសបានឲ្យដឹងថា មានមនុស្ស ៨នាក់រងរបួសស្រាល និង២នាក់រងរបួសធ្ងន់ សរុបគឺ ១០នាក់។ មានឡានពេទ្យចំនួន ៦ និងរថយន្ដពន្លត់អគ្គីភ័យចំនួន ៤ បានចូលមកជួយសង្គ្រោះជនរងគ្រោះ។ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងប្រហែលជាម៉ោង១ និង២៥នាទីថ្ងៃត្រង់ ដែលបង្ករឡើងដោយរថយន្ដច្រើនកៅអី ពណ៌សមួយគ្រឿង ទៅបុកជាមួយនឹងរថយន្ដជាច្រើនទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]