រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងប្អូន ប្រទះឃើញដេកស្លាប់ រហូតដល់ហើមស្អុយរលួយ នៅក្នុងបន្ទប់ផ្ទះជួល (លេខ១០) ដែលគេសង្ស័យថាខ្យល់គរ កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ សីហា ២០១៣ ស្ថិតនៅចំណុចផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះឈ្មោះផាត ភៀន អាយុ២៤ឆ្នាំ ជាជាងរៀនជួលជុលម៉ូតូ មានស្រុកកំណើតនៅភូមិតំរាយ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ។ កន្លងមកខ្លួននិងជនរងគ្រោះ បានប្រាស្រ័យទាក់ទងគ្នាតាមទូរស័ព្ទរហូត ដើម្បីសួរសុខទុក្ខគ្នា ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះបានប្រាប់ថា មិនសូវស្រួលខ្លួនទេ ហើយរយៈពេល២-៣ថ្ងៃនេះ ក៏មិនដែលឃើញជនរងគ្រោះទូរស័ព្ទមកដែរ ខ្លួនក៏មកមើល ។ ពេលមកដល់ផ្ទះជួលខាងលើ ឃើញទ្វារបន្ទប់ចាក់សោពីក្នុង មានការសង្ស័យនាំគាស់ចូល ហើយក៏ប្រទះឃើញសពហើមស្អុយបាត់ទៅហើយ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]