ថ្មីៗនេះ រោងបោះពុម្ពរូបិយប័ណ្ណ របស់សហរដ្ឋអាមេរិក បានធ្វើឲ្យមានកំហុសបច្ចេកទេស ក្នុងការបោះពុម្ព ដែលជាហេតុបណ្តាលឲ្យ ក្រដាសប្រាក់ ១០០ ដុល្លារ ស្មើនឹងទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារត្រូវ ទុកជាអាសារបង់។

យោងតាមគេហទំព័រ Yahoo News បានបញ្ជាក់ថា កំហុសបច្ចេកទេស ក្នុងការបោះពុម្ពនោះ គឺដោយសារ ការបញ្ចូលទឹកថ្នាំច្រើនហួស ធ្វើឲ្យក្រដាស ប្រាក់ទាំងនោះ ប្រឡាក់ទឹកថ្នាំ និង មានស្នាមដាន ប្រើការមិនកើត។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក នៅមិនទាន់មានចំណាត់ការចំពោះរឿងនេះទេ ពោលគឺ ប្រហែលជាត្រូវកម្ចេចចោលទាំងស្រុងនូវ ក្រដាសប្រាក់ទាំងនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?




ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]